នារីម្នាក់ នៅខេត្តកំពត​​​ ស្កាត់មកជួប ឆាយ វីរៈយុទ្ធ យំមុខឆាករហូតធ្វើឲ្យគេផ្អើលគ្រប់គ្នា

(កំពត)៖ ស្ត្រីម្នាក់បានសម្រក់ទឹកភ្នែកយំរហូត នៅពេលរូបនាងខំស្កាត់មកពីឆ្ងាយដើម្បីបានជួយនឹងកំពូលតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ នៅក្នុងការប្រគំតន្ត្រីមួយនៅក្នុងខេត្តកំពត។

ភាពរំជួលចិត្តបានកើតមានភ្លាមៗ និងបានធ្វើឲ្យមានភាពភ្ញាក់ផ្អើលមិនតិចទេនៅពេលស្ត្រីម្នាក់នេះទ្រហ៊ោយំសម្រក់ទឹកភ្នែកក្នុងចំណោមមនុស្សយ៉ាងច្រើនកកុះករ ដែលនេះទំនងកើតពីការជួបតារាចម្រៀង ដែលខ្លួនគាំទ្រពេញបេះដូង។

ចំពោះបញ្ហានេះ លោក ឆាយ វីរៈយុទ្ធ បាននិយាយថា «បងស្រីរំភើបដល់ស្រក់ទឹកភ្នែក នៅពេលដែលឃើញខ្ញុំសម្តែងនៅលើឆាកតន្ត្រី តានីទូកមាស ស្រុកអង្គរជ័យ ខេត្តកំពត កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគាត់បាននិយាយថា គាត់មើលបទចម្រៀង ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ។ គាត់យំរហូត អរគុណបងស្រីចំពោះក្តីស្រលាញ់ និងការគាំទ្រចំពោះសិល្បៈចម្រៀងសម័យខ្មែរយើង»៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com