ខណ្ឌដូនពេញ ក្រុង​កំពត និង​ក្រុង​តាខ្មៅ ជា​បេក្ខភាព​ទីក្រុង​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២០

(​ភ្នំពេញ​)៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​យល់ព្រម​ឲ្យ​ក្រសួងទេសចរណ៍ បញ្ជូន​បេក្ខភាព​ទីក្រុង​ឆ្នើម​ចំនួន ៣ របស់​កម្ពុជា រួមមាន​៖ ខណ្ឌដូនពេញ ក្រុង​កំពត និង​ក្រុង​តាខ្មៅ ដើម្បី​ទទួល​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​២ ដែល​នឹង​ប្រគល់​នាឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២០ នៅ​ទីក្រុង​បា​ដា​ស៊េរី​បេ​ហ្គា​វ៉ាន់ ប្រទេស​ព្រុយ​ណេ នា​ខែមករា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ដោយឡែក កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បាន​ចេញ​លិខិត​មួយច្បាប់​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ដោយ​រាជរដ្ឋាភិបាល យល់ព្រម​ជាគោលការណ៍​ឲ្យ​ធ្វើការ​ជ្រើសរើស​បេក្ខភាព​ប​ឆ្នើម​ថ្មី ចំនួន ៦ ដែលជា​ជ័យលាភី​ទីក្រុង​ស្អាត​ថ្នាក់ជាតិ ទ​តួ​ល​បាន​ពិន្ទុ​ខ្ពស់ ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត លើក​ទី​២ ( សុពលភាព ឆ្នាំ​២០១៨-​ឆ្នាំ​២០២១ ) ជា​បេក្ខភាព​ប ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​២ ដើម្បី​រៀបចំ​ការវាយតម្លៃ ចាប់​ប​ពី​ដើមឆ្នាំ​២០១៩ រួមមាន​៖
១-​ក្រុង​កំពត ខេត្តកំពត​
២-​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​
៣-​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​
៤-​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​
៥-​ក្រុង​តាខ្មៅ ខេត្តកណ្តាល​
៦-​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​

​កាលពី​ខែមករា ឆ្នាំ​២០១៨ ក្រុង​របស់​កម្ពុជា​ចំនួន​៣ បានឈ្នះ​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត នៅក្នុង​តំបន់​អាស៊ាន​។ ក្រុង​ចំនួន ៣​នោះ រួមមាន​៖ ក្រុង​បាត់ដំបង ក្រុងកែប និង​ទីក្រុង​សៀមរាប​។​

​ពិធី​ចែក​ជ័យលាភី​រង្វាន់​ទេសចរណ៍​ស្អាត ក្នុង​តំបន់​អាស៊ាន​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៨ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com