ដោយសារតែក្រវិលផ្លាកទីន៥ហ៊ុននិងលុយ៦០ម៉ឺនរៀល បុរសដៃឆៅម្នាក់ហ៊ានប្លន់សម្លាប់ស្រ្តីអ្នកភូមិជាមួយគ្នា

(ក្រចេះ) ៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយសារតែក្មេងស្រីម្នាក់ឈ្មោះ ថៃ វ៉ារី អាយុ៦ឆ្នាំ បានទៅប្រាប់អ៊ំស្រីបង្កើតរបស់ខ្លួនថា ម្តាយរបស់ខ្លួនឈ្មោះ ឈុំ ណៃស៊ីម បានបាត់ខ្លួនមិនឃើញត្រឡប់មកវិញនៅពេលទៅអោយទឹកគោនៅខាងក្រោយផ្ទះ ហើយក៏នាំគ្នាដើររកនៅតែមិនឃើញ ប៉ុន្តែរហូតដល់ព្រឹកឡើង ថ្ងៃទី១៣ ខែធ្នូ ស្រាប់តែប្រទះឃើញសាកសពដេកស្លាប់ក្នុងព្រៃនៅចំណុចវាលក្បូន ដែលមានចម្ងាយប្រហែល១៥០ម៉ែត្រពីផ្ទះ រួចក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច។

ឆ្លងតាមការពិនិត្យសាកសពឃើញថា ស្នាមវាយនិងវត្ថុរឹង ដោយមានស្លាកស្នាមដូចជាជាំពោរធ្គាមសងខាង ពោរចង្កា បែកកញ្ចប់មាត់ បាក់ធ្មេញលើចំនួន៣ ដាច់ទងត្រចៀកខាងឆ្វេង និងស្នាមជាំដើមទ្រូង និងបាត់លុយចំនួន៦០ម៉ឺនរៀលពីក្នុងកាបូប រួមនឹងក្រវិលប្លាកទីនដាំត្បូងចំនួន៥ហ៊ុនមួយគូ។ក្រោយការពិនិត្យជំនាញបានប្រគល់សាកសពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

បន្ទាប់ពីការស្រាវជ្រាវស៊ើបអង្កេតយ៉ាងល្អិតល្អន់ ជាក់លាក់សមត្ថកិច្ចស្រុកព្រែកប្រសព្វបានកំណត់មុខសញ្ញាជនល្មើសបាន ដែលមានឈ្មោះ យ៉ង ណាក់ ភេទប្រុស អាយុ៣២ឆ្នាំ នៅចំណុចអូរអង្គុញ ភូមិរកាធំ ឃុំជ្រោយបន្ទាយ ប៉ុន្តែមុខសញ្ញាបានគេចខ្លួន លុះដល់ម៉ោង៣កន្លះរសៀល កម្លាំងជំនាញបានឃាត់ខ្លួននៅចំណុចអូរអង្គុញ ភូមិរកាធំ ឃុំជ្រោយបន្ទាយ ។ ជាមួយគ្នានេះក៏ដកហូតសម្ភារៈជាប់ខ្លួនរួមមាន ក្រវិលរបស់ជនរងគ្រោះមួយគូរ និងលុយនៅសល់ចំនួន៥៦ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានកសាងសំណុំរឿងទៅកាន់ការិយាល័យជំនាញខេត្ត៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង