ប្រទេសម៉ាឡេស៊ី បានមកស្វែងរកសក្កានុពលវិនិយោគលើវិស័យឧស្សាហកម្មប្រេងឆានៅប្រទេសកម្ពុជា ដើម្បីឈានទៅបង្កើតរោងចក្រផលិតប្រេងឆានៅកម្ពុជាទៅថ្ងៃអនាគត

(ភ្នំពេញ)៖ ការថ្លែងរបស់លោក ដាតុ ដុកទ័រ កាលីយ៉ាណា សាន់ ត្រាំ ប្រធាននាយកប្រតិបត្តិនៃក្រុមប្រឹក្សាប្រេងឆាប្រចាំប្រទេសម៉ាឡេស៊ី បែបនេះនៅក្នុងសិក្ខាសាលាស្តីពីប្រេងឆាក្នុងទីផ្សារកម្ពុជា, នាថ្ងៃទី១២ ធ្នូ ២០១៩។ លោក ដាតុ ដុកទ័រ កាលីយ៉ាណា សាន់ ត្រាំ បន្តថា ការសម្រេចចិត្តមកវិនិយោគលើឧស្សាហកម្មប្រេងឆានេះដោយសារតែប្រទេសកម្ពុជាមានសេដ្ឋកិច្ចរីកចំរើនប្រជាពលរដ្ឋមានជីវភាពធូរធារពិសេសដើម្បីឆ្លើយតបទៅនឹងវិស័យចំណីអាហារដែលមានតម្រូវខ្ពស់នោះ។

លោក សង្ឃឹមថាតាមរយៈសិក្ខាសាលានេះនឹងផ្តល់ឱកាសដល់អ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ីក៏ដូចជាអ្នកវិនិយោគនៅកម្ពុជាក្នុងការចាប់ដៃគូគ្នាធ្វើអាជីវកម្មលើឧស្សាកម្មប្រេងឆានេះ ដើម្បីនាំចូលប្រងឆាដែលមានគុណភាពខ្ពស់មកពីប្រទេសម៉ាឡេស៊ីមកចែកចាយនៅលើទីផ្សារប្រទេសកម្ពុជាខណៈមានប្រទេសជាង១៦០នៅលើពិភពលោកកំពុងប្រើប្រាស់ប្រេងឆាម៉ាឡេស៊ី។

លោកបានបញ្ជាក់ទៀតថាប្រសិនបើក្រុមប្រឹក្សាប្រេងឆាប្រចាំប្រទេសម៉ាឡេស៊ីអាចស្វែងរកដៃគូពាណិជ្ជកម្មនៅប្រទេសកម្ពុជាច្រើននិងមានការរីកចំរើននោះរយៈពេល២ឬ៣ឆ្នាំខាងមុខនឹងអាចបង្កើតរោងចក្រផលិតប្រេងឆានៅកម្ពុជាតែម្តងដើម្បីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាទទួលបានការងារធ្វើបង្កើនប្រាក់ចំណូលបានកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ថានៅក្នុងសិក្ខាសាលាស្តីពីប្រេងឆាក្នុងទីផ្សារកម្ពុជានោះក៏មានធ្វើបទបង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រេងឆាដែ លនាំចូលមកពីប្រទេសម៉ាឡេស៊ីដល់សិក្ខាកាមមកពីវិស័យអាហារដ្ឋាន ភោជនីដ្ឋាននិងសណ្ឋាគារផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង