សេចក្តីបំភ្លឺស្តីពីការតម្កល់ និងថែរក្សាទូកងវែងជាងគេលើពិភពលោក របស់គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូកងដើម្បីបំបែកឯតទគ្គកម្មពិភពលោក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ គណៈកម្មការផលិតនិងរៀបចំពិធីបង្ហាញទូកងដើម្បីបំបែក ឯតទគ្គកម្មពិភពលោក បានចេញសេចក្តីបំភ្លឺ ស្តីពីការតម្កល់និងថែរក្សាទូកងវែងជាងគេលើពិភពលោក ចំនួន៣ ចំណុចជូនសាធារណៈជន និងអ្នកសារព័ត៌មានឲ្យបានជ្រាប។

គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូកងដើម្បីបំបែកឯតទគ្គកម្មពិភពលោក បានលើកឡើងថា គណៈ កម្មការចាត់ទុកការលើកឡើងដោយភ្ជាប់នូវសំណូមពរខ្លះពីសំណាក់សាធារណជននិងមិត្តអ្នកសារព័ត៌មានគឺជាការយកចិត្តទុកដាក់តាមដាន និងឈឺឆ្អាលប្រកបដោយមនសិការលើកកម្ពស់សមិទ្ធផលជាតិ និងវប្បធម៌ជាតិ  ក្នុងស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវ។ជាថ្មីម្ដងទៀតគណៈកម្មការសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចូលរួមតាមដាន ការផ្ដល់ព័ត៌មានការផ្ដល់មតិយោបល់កែលំអផ្សេងៗ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជននិងមិត្តអ្នកសារព័ត៌មានទទួលជ្រាបនិងបន្តសហការ យ៉ាងជិតស្និទ្ធជាមួយគណៈកម្មការឈរលើគោលការណ៍សាមគ្គីភាពស្របតាមទស្សនៈ«ខ្មែរសាមគ្គីខ្មែរឈ្នះ»។

ខាងក្រោមនេះ គឺជាសេចក្តីបំភ្លឺទាំងស្រុង ស្តីពីការតម្កល់និងថែរក្សាទូកងវែងជាងគេលើពិភពលោក៖

អត្ថបទ៖ ពេជ្រ វុឌ្ឍា

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com