ស្វែងយល់ ៖ ដឹងទេថា ក្នុងចំណោមប្រជាជនកម្ពុជាជាង ១៦ លាននាក់ មានអ្នកប្រើប្រាស់អ៊ិនធឺណិតប៉ុន្មាននាក់? ហើយមានផលប្រយោជន៍ និងប៉ះពាល់អ្វីខ្លះ?

​ក្រុមអ្នកស្រាវជ្រាវ​សង្គម បាន​លើកឡើងថា ទិន្នន័យ​ព័ត៌មាន​របស់​បុគ្គល​ម្នាក់ ត្រូវបាន​គេ​យកទៅ​វាយតម្លៃ​បាន​ទាំង​ផ្នែក​ចិត្តសាស្ត្រ ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​នយោបាយ ហើយក៏​អាចមាន​អ្នក​លួច​ចូល​យក​ទិន្នន័យ​ទាំងនោះ បាន​យ៉ាងងាយផង​ដែរ​។ លើសពីនេះ​បុគ្គល​ម្នាក់ៗ ដែល​បង្ហោះ​សារ បង្ហាញ​រូបថត ពី​អារម្មណ៍​សប្បាយ កើតទុក្ខ តាម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​គេ​យក​ទិន្នន័យ​ទាំងនោះ មក​វិភាគ​វាយតម្លៃ​ពី​កម្រិតជីវភាព​រប​ស់បុ​គ្គល​ទាំងនោះ តាមរយៈ​ការ​ស្លៀកពាក់ ការទិញ​របរ​របស់​ប្រើប្រាស់ ការបង្ហាញ​ពី​សកម្មភាព​ប្រចាំថ្ងៃ ក៏ដូចជា​ការងារនិងជីវភាព​រស់នៅ គេ​ក៏​អាច​យក​ទិន្នន័យ​របស់​អ្នក​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ដើម្បី​វាយតម្លៃ​ពី​និន្នាការ​នយោបាយ​របស់​បុគ្គ​លបានទៀតផង។

សរុបមក អ្នក​អាច​បង្ហោះ​ព័ត៌មាន​ដោយ​សេរី ប៉ុន្តែ​សូម​ចងចាំ​ថា ទិន្នន័យ​អ្នក​ត្រូវបាន​គេ​គ្រប់គ្រង ទាំងអស់គ្រប់ពេលដែលអ្នកប្រើប្រាស់វា។ ហើយសម័យ​ហ្វេ​ស​ប៊ុ​ក​នេះ ធ្វើ​ឲ្យ​មនុស្ស​យើង សប្បាយ​ផង ទុក្ខ​ផង ហើយក៏​អាច​បាត់បង់​នូវ​ទិន្នន័យ​ទាំងនោះ ដោយ​មិន​អាចមក​យក​វិញ​បានទេ បើសិន​ជាមាន​អ្នក​លួច​ចូល Hack លើ​ហ្វេ​ស​ប៊ុ​ក​របស់អ្នក​។

(Swift News ពេជ្រ វុឌ្ឍា)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com