នគរបាលបង្ហាញមុខចោរលួចឆក់យ៉ាងសកម្ម ១១នាក់ក្នុងក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូឆ្នាំ២០១៩ នេះលោកឧត្តមសេនីយ៍ទោជួន ណា រិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យសមត្ថកិច្ចជំនាញ ធ្វើការបង្ហាញមុខក្រុមចោរលួច ឆក់យ៉ាងសកម្មចំនួន១១នាក់ ឲ្យអ្នកសារព័ត៌មានបានថតរូប និងធ្វើការផ្សព្វផ្សាយ។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែន ព្រហ្មទណ្ឌបានឲ្យដឹងថា ក្រុមចោរលួចឆក់នេះ កន្លងមកបានធ្វើសកម្មភាព លួចឆក់យ៉ាងគគ្លើនបំផុត នៅក្នុងក្រុងព្រះសីហនុ ដោយឆក់យកទូរសព្ទដៃ និងកាបូប របស់ជនរងគ្រោះ រួមមាន ខ្មែរ និងបរទេស និងការប្រើប្រាស់គ្រឿងញៀនផងដែរ។

លោកកុល ផាលី បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបក្រុមចោរលួចឆក់យ៉ាងសកម្មនេះ ដោយមានការបញ្ជាដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការ នគរបាលខេត្ត និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សម្របសម្រួលផ្នែកច្បាប់។

រហូតដល់ថ្ងៃទី៥៥ ខែធ្នូ២០១៩ វេលាម៉ោង៣:៣០ នាទីទៀបភ្លឺ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន ១២នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មនៅក្នុងក្រុង-ខេត្តព្រះ សីហនុ និងធ្វើការកដហូតបានសម្ភារៈវត្ថុតាងមួយចំនួនធំ ។

ជនសង្ស័យទាំង១១នាក់៖

១-ឈ្មោះ សឿន ប៊ុនសែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

២-ឈ្មោះ យៀន អាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ ទីងស៊ឹង មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

៣-ឈ្មោះ សោ ដារ៉ា ហៅ ប៉ាន់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

៤-ឈ្មោះ ផាត សុភីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

៥-ឈ្មោះ លីម គីមស៊្រុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

៦-ឈ្មោះ នី សុវណ្ណឌឿន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៧-ឈ្មោះ សេង សៀវមិន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

៨-ឈ្មោះ ឈុន ណេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៩-ឈ្មោះ វ៉ុន វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

១០-ឈ្មោះ យន់ សុខលីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

១១-ឈ្មោះ គី សំណាង ហៅ ប៊ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

ចាប់យកបានវត្ថុតាង៖
-ម៉ូតូ៣គ្រឿង(មធ្យោបាយជិះប្រព្រឹត្តបទល្មើស ឆក់)
-ទូរស័ព្ទដៃចំនួន៨គ្រឿង (មានមួយចំនួនជាផលនៃអំពើឆក់)
-កាបូបដៃ៤ (ផលនៃអំពើឆក់)
-ខ្សែកាបូប១(ផលនៃអំពើឆក់)
-ឯកសារជាភាសាចិនមួយចំនួន(ផលនៃអំពើឆក់)
-អត្តសញ្ញាណប័ណ្ណជនជាតិចិន២សន្លឹក និងកាតមួយចំនួន(ផលនៃអំពើឆក់)
-គ្រឿងញៀនមួយចំនួន
-ថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួន
-ដែកកេះមួយចំនួន
-ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១
-ដាវចំនួន១ដើម
-កាំបិតប៉័ងតោ ១ដើម
-កូនកាំបិត ១ដើម
-កាំបិតស្នៀត ១ដើម ។
ករណីនេះ សមត្ថកិច្ចនគរបាល បានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង