អភិបាលខេត្តកំពង់ចាម ចុះអន្តរាគមន៍​បូម​ទឹក​សង្គ្រោះ​ស្រូវ​ ក្នុង​ឃុំកៀនជ្រៃ​ ស្រុកកំពង់សៀម

(កំពង់ចាម)៖ ប្រជាពលរដ្ឋ ស្ថិតនៅក្នុងនៅចំណុចបឹងវែង ព្រែកតាមាស ក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម ​បានសំដែងនូវទឹកចិត្តសប្បាយរីករាយ ខណៈដែលេកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈ​អភិបាល​ខេត្តកំពង់ចាម និង​ដោយមានការយកចិត្តទុកដាក់ពីសំណាក់​មន្ទីរ និងក្រសួងធន ធានទឹក គឺបានចុះធ្វើអន្តរាគមន៍ រៀបចំម៉ាស៊ីនបូមទឹក ដើម្បីបូមទឹក សង្គ្រោះ​ដំណាំស្រូវរបស់ប្រជាកសិករ​​ច្រើន​ហិកតា ដែលកំពុងប្រឈមកង្វះ​ខាតទឹកប្រើប្រាស់។

បើតាមកសិករឈ្មោះ ផន ផា អាយុ៦០ឆ្នាំស្ថិតនៅភូមិខាងលើបានឲ្យដឹងថា នៅក្រោយឆ្នាំ១៩៧៩ គាត់ត្រូវបានអាជ្ញាធរមូលដ្ឋានចែកដីឲ្យគាត់បានចំនួន ៤ស្រែ ដែលមានទំហំជាងកន្លះហិកតា គាត់តែងតែដាំដំណាំស្រូវភេទIR85 ជារៀងរាល់ឆ្នាំ ដើម្បីដោះស្រាយជីវភាពគ្រួសារ។កសិកររូបនេះបានប្រាប់បន្តថា ចំពោះផលស្រូវដែលទទួល បានគឺអាចផ្គត់ផ្គង់និងដោះស្រាយជីវភាពគ្រួសារបានសមល្មម។ ប៉ុន្តែដោយសារគ្រោះធម្មជាតិមានការប្រែប្រួលរហូតមកដល់ឆ្នាំ ២០១៩នេះ គាត់បានជួបបញ្ហាខ្វះខាតទឹក សម្រាប់ស្រោចស្រពដំណាំស្រូវចំនួន២លើក។ រូបគាត់ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងភូមិខាងលើនេះ មានក្តីសប្បាយរីករាយដែលអាជ្ញាធរមូលដ្ឋានពិសេសឯកឧត្តមអភិបាលខេត្តបានដឹកនាំកម្លាំងមន្ត្រីជំនាញចុះមកជួយអន្តរាគមន៍បូមទឹកដោយទាន់ពេលវេលា។ ក្រៅពីនេះប្រជាកសិករទាំងនោះ មានជំនឿយ៉ាងមុតមាំថាផលនឹងទទួលផលល្អ នឹងអាចផ្គត់ផ្គង់ជីវភាព គ្រួសារបានសមល្មម មិនខ្វះនោះទេ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឲ្យដឹងថា បន្ទាប់ពីអាជ្ញាធរ មូលដ្ឋានបានរាយការណ៍ មានដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំកៀនជ្រៃ ស្រុកកំពង់ សៀម កំពុងតែប្រឈមនឹងកង្វះខាតទឹកនោះគឺបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យនៅទីតាំង ផ្ទាល់តែម្តង។

អភិបាលខេត្តកំពង់ចាមក៏បានជម្រុញនិងលើកទឹកចិត្តឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ គឺខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការជួយ សង្គ្រោះដំណាំស្រូវ របស់ប្រជាកសិករ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏សូមឱ្យបងប្អូនមេត្តាចូលរួមសហការ ជាមួយ និងក្រុមការងារឲ្យបានផុសក្នុងការសង្គ្រោះដំណាំស្រូវធ្វើយ៉ាងណាសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារកុំឲ្យមានការខ្វះខាត៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង