អ្នកណានៅពីក្រោយលុយតម្លៃជាង១សែន ដុល្លាររបស់តារាចម្រៀង កែវ សុបញ្ញា?

(ភ្នំពេញ)៖ តារាចម្រៀងស្រករក្រោយប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា កែវ សុបញ្ញា បានសាងភាពភ្ញាក់ផ្អើលមួយ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែរូបនាងបានបោះទុនវិនិយោគរហូតដល់ជាង១សែនដុល្លារ ដើម្បីបើកហាងស៊ីផឹកមួយកន្លែង។

ការជះលុយទាំងដុំនេះ នាំឲ្យមានការចោទសួរជាសំណួរហូរហែទាំងនៅក្នុងសិល្បៈ និងក្រៅរង្វង់សិល្បៈថា តើអ្នកណានៅពីក្រោយលុយជា១សែនដុល្លារនេះ?

មនុស្សភាគច្រើន បានលើកឡើងថា តារារូបនេះអាចនឹងបានលុយពីបុរសណាម្នាក់ឧបត្ថម្ភមិនខាន ព្រោះតែកន្លងមកតារារូបនេះ ធ្លាប់មានព័ត៌មានល្ហិចល្ហៀងពីអ្នកក្នុងរង្វង់សិល្បៈបង្ហើបឲ្យដឹងថា តារារូបនេះមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ មានមុខតំណែងធំនៅឯក្រុមហ៊ុនផលិតស្រាបៀរមួយ។

យ៉ាងណាមិញតារារូបនេះ បានប្រាប់សារព័ត៌មានមួយចំនួន ដោយទទួលស្គាល់ថា ហាង ស៊ីអេស Beer ព្រិល របស់នាងពិតជាបានចំណាយទុនអស់ប្រមាណជាង១សែនមែន ប៉ុន្តែនាងបានបញ្ជាក់យ៉ាងច្បាស់ថា ថវិកាបើកហាងថ្មីនៅក្រុងតាខ្មៅនេះ ជាការដាក់ទុនរួមគ្នារវាងរូបនាង និងបងប្អូនរបស់នាង។

តារារូបនេះបានបញ្ជាក់បន្ថែមថា ឈានចូលដល់ឆ្នាំ២០១៩ខាងមុខ រូបនាងនឹងបើកសម្ពោធជាផ្លូវការ និងមានលក្ខណៈធំដុំតែម្តង តែនៅពេលនេះគ្រាន់តែបើកធម្មតាសិនប៉ុណ្ណោះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com