សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជាបានយកឈ្នះ ម៉ាឡេស៊ី៣ទល់នឹង១

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៤​ខែធ្នូ ឆ្នាំ២០១៩នេះ បានអបអរសាទរ និងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 ដែលកម្ពុជាបានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA)​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។

សម្តេចបានសរសេរនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា«សូមអបអរសាទរ និងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA)​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។អរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងតាមទូរទស្សន៍។

សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងព្រឹត្តិការណ៍កីឡា SEA Games     2019 »៕

(Swift News ពេជ្រ វុឌ្ឍា)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com