មាស សុខសោភា ចាញ់ ឱក សុគន្ធកញ្ញា ដាច់ និងមិនអាចប្រកែកបាន សម្រាប់រឿងម្យ៉ាងក្នុងជីវិត

(ភ្នំពេញ)៖ ប្រជែងគ្នានៅលើទីផ្សារចម្រៀងអស់រយៈពេលជាច្រើនឆ្នាំ ទាំង មាស សុខសោភា និង ឱក សុគន្ធកញ្ញា សុទ្ធតែមានចំណុចខ្លាំងរៀងខ្លួន និងច្បាមយកប្រជាប្រិយភាព ជាកំពូលតារាចម្រៀងស្រីប្រហាក់ប្រហែលគ្នា តែបើតាមលទ្ធផល នៅប៉ុន្មានខែចុងក្រោយ បានបញ្ជាក់ឲ្យដឹងថា មាស សុខសោភា ប្រជែងចាញ់ ឱក សុគន្ធកញ្ញា រឿងម្យ៉ាង ដែលជារឿងសំខាន់បំផុតនៅក្នុងជីវិត។

រឿងដ៏សំខាន់ដែល មាស សុខសោភា ចាញ់ ឱក សុគន្ធកញ្ញា ដាច់ និងមិនអាចប្រកែកបាននោះ គឺរឿងយកកូន ដែលជាចំណីជីវិតមិនអាចអត់បាន។ ថ្វីដ្បិតតែ មាស សុខសោភា មានស្វាមីជាបុរសខ្មែរ សញ្ជាតិកាណាដា អស់រយៈពេលប្រមាណ១០ឆ្នាំមកក្តី តែគូស្នេហ៍មួយនេះ នៅមិនទាន់អាចស្វែងរកទ្រព្យកូនបានម្នាក់សម្រាប់ប្រឡែងលេងបាននៅឡើយ។

បើក្រឡេកមើលមក ឱក សុគន្ធកញ្ញា វិញ គ្រាន់តែរៀបមង្គលការជាមួយលោក សុខ លី មិនទាន់នឹងបាន៦ខែស្រួលបួលផង តារារូបនេះក៏ដល់ពេលសម្រាលបុត្របាត់ទៅហើយ។

អ្វីដែលមហាជនវាយតម្លៃថា មាស សោភា ចាញ់ ឱក សុគន្ធកញ្ញា ដាច់នេះ ក៏ព្រោះ មាស សុខសោភា ព្យាយាមចង់បានកូនដែរ តែប្រើពេលអស់ជាច្រើនឆ្នាំហើយ នៅតែមិនអាចសម្រេចបំណង តែយ៉ាងណាក៏មិនទាន់អាចនិយាយបានថា ចាញ់ដាច់១០០ភាគរយដែរ ព្រោះថា បើតាមអ្នកស្និទនឹង មាស សុខសោភា បានបង្ហើបថា ដល់មានពេលគ្រប់គ្រាន់ មាស សុខសោភា នឹងចូលពេទ្យពិគ្រោះរកវិធីយ៉ាងណាឲ្យមានកូនដូចក្តីប្រាថ្នា មិនឲ្យចាញ់ ឱក សុគន្ធកញ្ញានោះទេ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង