ចិន សម្រេចផ្អាកមិនឲ្យយន្តហោះចម្បាំង​​​ និងនាវារបស់យោធាអាមេរិកចូលហុងកុង

(ចិន) ៖អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា រដ្ឋាភិបាលចិនបានសម្រេចផ្អាកមិនឲ្យយន្តហោះចម្បាំងនិងនាវា របស់យោធាអាមេរិកធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហុងកុងចាប់ពីថ្ងៃច័ន្ទ តទៅ។

លោកស្រី ហួ ជុនយីង (Hua Chunying) បានប្រកាសបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាដើម្បីឲ្យសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅ ហុងកុងក្លាយជាច្បាប់ពេញលេញ។

លោកស្រី ហួ បានបន្តថា ប្រទេសចិនក៏នឹងដាក់ទណ្ឌកម្មប្រឆាំងនឹងអង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិកមួយចំនួនផងដែរ។

លោកស្រីបានអំពាវនាវឲ្យអាមេរិកកែប្រែកំហុសរបស់ខ្លួននិងបញ្ឈប់ការប្រើពាក្យសម្តីនិងសកម្មភាពណាមួយដើម្បីជ្រៀតជ្រែកចូលកិច្ចការហុងកុងនិងកិច្ចការផ្ទៃក្នុងផ្សេងទៀតរបស់ចិន។

លោកស្រីបានបន្ថែមថា ភ័ស្តុតាងជាច្រើនបានបង្ហាញថាអង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធបានគាំទ្រ ក្រុមប្រឆាំង ប្រទេសចិននៅហុងកុងតាមមធ្យោបាយផ្សេងៗ,ញុះញង់ឲ្យពួកគេបង្កសកម្មភាពហិង្សាជ្រុលនិយមនិងអុជអាលឲ្យកងកម្លាំងហុងកុងធ្វើសកម្មភាពប្រឆាំងប្រទេសចិន។ ដូច្នេះពួកគេត្រូវតែទទួលយកលទ្ធផលនៃអ្វីដែលពួកគេបានធ្វើ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង