ក្រុមហ៊ុនចិនចង់វិនិយោគកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី ក្នុងខេត្តកំពង់ចាម

(កំពង់ចាម)៖ នាសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលសាឡុងសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យក្រុមគណៈប្រតិភូរបស់ក្រុបហ៊ុន ខនវេនធ័រ ហូលឌីង គ្រុប (CONVENTER  Holding Group) មកពីៃនសាធារណរដ្ឋប្រជាមានិតចិន ដែលជាក្រុមហ៊ុនឯកជនផ្នែកកែច្នៃសំរាមទៅជាអគ្គិសនី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសជួបសម្តែងការគួរសមលោក ជី ឈីយីន (Ji Qiyin) ប្រធានក្រុមហ៊ុន ខនវេនធ័រ ហូលឌីង គ្រុប បានជម្រាបអំពីគោលបំណងរបស់ក្រុមហ៊ុនថា ជាក្រុមហ៊ុនឯកជនធំក្នុងប្រទេសចិន ដែលទទួលជោគជ័យក្នុងការកែច្នៃសំរាម ដោយបំប្លែងទៅជាថាមពលអគ្គីសនី ដែលមានបច្ចេកវិទ្យាពីប្រទេសជប៉ុន ក្នុងប្រទេសចិនហើយមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានគម្រោងប្រមាណជាង២០០គម្រោងនៅលើពិភពលោក។

លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ទៀតថា លោកមានគោលបំណងចង់បង្កើតរោងចក្រកែច្នៃសំរាម ដើម្បីបំប្លែង ទៅជាថាមពលអគ្គីសនី នៅក្នុងខេត្តកំពង់ចាមដោយហេតុថា នៅប្រទេសកម្ពុជា សំរាមនៅតែជាសំរាមដដែល ដោយពុំមានកែច្នៃទៅជាអ្វីឡើយ ហើយវានៅបំពុលបរិស្ថានដដែល។

លោកបានអះអាងថា ក្រុមហ៊ុនទទួលជោគជ័យ និងបទពិសោធន៍ជាច្រើនក្នុងការកែច្នៃសំរាម ដោយបំប្លែងទៅជាថាមពលអគ្គិសនី នៅក្នុងប្រទេសជាច្រើន ដូចជានៅប្រទេសវៀតណាម និងប្រទេសថៃ ហើយពេលនេះ លោកមានបំណងចង់បង្កើតរោងចក្រកែច្នៃសំរាម ដោយបំប្លែងទៅជាថាមពលអគ្គិសនី នៅក្នុងប្រទេសកម្ពុជា គឺក្នុងខេត្តកំពង់ចាមផងដែ។

ថ្លែងទៅកាន់ប្រធានក្រុមហ៊ុន ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុន ខនវេនធ័រ ហូលឌីង គ្រប់ មកពីសាធារណរដ្ឋប្រជាមានិតចិន ដែលជាក្រុមហ៊ុនកែច្នៃសំរាម ដោយបំប្លែងទៅជាថាមពលអគ្គិសនី ក្នុងខេត្តកំពង់ចាម ព្រោះការបង្កើតរោងចក្រកែច្នៃសំរាម ដោយបំប្លែងទៅជាថាពលអគ្គិសនីវា អាចបម្រើដល់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យបរិស្ថានក្នុងខេត្តល្អថែមទៀតផង។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា នៅក្នុងខេត្តកំពង់ចាម ជាមធ្យមសំរាមក្នុងមួយថ្ងៃ អាចមានប្រមាណជាង២៥០តោន ដូច្នេះប្រសិនបើក្រុមហ៊ុនមានបំណងដាក់ទុនវិនិយោគទុនកែច្នៃសំរាម ដោយបំប្លែងទៅជាថាមពលអគ្គិសនី ពិតជាការប្រសើរណាស់ ដែលធ្វើឲ្យបរិស្ថានល្អក្នុងខេត្ត និងបានផ្តល់នូវផាសុខភាពជូនប្រជាពលរដ្ឋហើយពលរដ្ឋបានអគ្គិសនីប្រើផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ដើម្បីសម្រេចគោលដៅនៃការដាក់វិនិយោទុនប្រកបដោយជោគជ័យក្រុមហ៊ុន ត្រូវសិក្សាឲ្យបានសុីជម្រៅលើបរិមាណសម្រាម ដែលមានក្នុងខេត្ត ដើម្បីច្បាស់ថា តើអាចឆ្លើយតបដល់ការផលិតឲ្យបានគ្រប់គ្រាន់ដែរ ឬអត់។

ចំណែកបញ្ហាសំខាន់នោះ គឺតម្លៃថាមពលប្រើប្រាស់ស្ថិតក្នុងកម្តរិតខ្ពស់ជាងតម្លៃរបស់រដ្ឋនោះ គឺជួបនូវបញ្ហាលំបាកខ្លះ ព្រោះប្រជាពរដ្ឋនឹងងាកទៅប្រើភ្លើងក្រុមហ៊ុនដែរឬទេ។

ចំពោះកិច្ចការរដ្ឋបាលវិញនោះ រាជរដ្ឋាភិបាលកម្ពុជាពិតជាជួយសម្រួលដល់បណ្តាក្រុមហ៊ុនមានបំណងមកវិនិយោគរកសុីក្នុងប្រទេស និងស្វាមគមន៍ជានិច្ចរាល់ក្រុមហ៊ុនវិនិយោគទុនទាំងអស់៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង