សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី លើសម្តេច ក្រឡាហោម ស ខេង

(ភ្នំពេញ)៖ យោងតាមលិខិតចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺ ចំពោះការផ្សាយ​ព័ត៍មានមិនពិតជាវីដេអូរបស់វិទ្យុអាសេរី កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ដែលបាន ចោទប្រកាន់មកលើ សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​​​មហាផ្ទៃ ថាបានបញ្ជាឲ្យចាប់ ខ្លួនរាល់មុខសញ្ញា​ដែលចូលរូម​ទទួលដំណើរលោក សម រង្សី ដោយមិនយល់មុខ ទោះជាជន​ពិការ អ្នកស្រែចំ ការ ឬអ្នកដែលគ្រាន់តែបញ្ចេញមតិនៅ​លើ​បណ្តាញ​សង្គម Facebook ក៏ដោយ។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងមហាផ្ទៃបានលើកឡើងថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានការសោកស្តាយចំពោះពាក្យខ្វះការពិត និងគ្មានគុណធម៌ ហើយចាត់ទុកថាការ ផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីបែបនេះ អាចនាំឲ្យសាធារណជនមានការយល់ច្រឡំលើការដឹកនាំរបស់សម្តេច ក្រឡាហោម និងក្រសួងមហាផ្ទៃ។ អ្នកនាំ ពាក្យ​ក្រសួង​មហាផ្ទៃ សូមគូសបញ្ជាក់ថា៖ សម្តេចក្រឡាហោម ស ខេង ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីការបោះ​ឆ្នោត តាមបែប​ប្រជាធិបតេយ្យ តែងតែគោរពជា ដរាបតាមរដ្ឋធម្មញ្ញកម្ពុជា ជាពិសេសលើ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ កម្ពុជាដែលចែងថា ប្រជាពលរដ្ឋខ្មែរមាន សេរីភាពក្នុងការ បញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពក្នុង​ការ​​បោះ​ពុម្ពផ្សាយ សេរីភាពខាង ការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀត​ប្រើសិទ្ធិនេះដោយរំ លោភឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃដល់ ទំនៀមទម្លាប់ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។

ជាមួយគ្នានេះ ក្នុងនាមជា​អ្នកទទួលខុសត្រូវលើស្តាប័នបម្រើឲ្យការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចក្រឡា​ហោមតែងតែ ណែនាំដល់មន្ត្រីក្រោមវិវាទ និងកងកម្លាំងពាក់​​ព័ន្ធទាំងអស់ ត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវជៀសវាងដាច់ខាតនូវការប្រើប្រាស់អំពើហិង្សា។អ្នកនាំ​ពាក្យក្រសួងមហាផ្ទៃ នៅតែទទួចអំពាវនាវឲ្យវិទ្យុអាស៊ីសេរី ត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយ វិជ្ជាជីវៈ ថ្លៃថ្នូរ មាន​ការទទួលខុសត្រូវខ្ពស់ ព្រមទាំងធ្វើឱ្យសាធារណជនបាន​ទទួលទូវព័ត៌មានពិត និងត្រឹមត្រូវ ដែលមានផលប្រយោជន៍​ដល់សង្គមជាតិកម្ពុជា៕

(Swift News ពេជ្រ វុឌ្ឍា)

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង