សម្តេចក្រឡាហោម ស ខេង ៖ រាជរដ្ឋាភិបាល បានចំណាយថវិការជាច្រើនក្នុងការលើកស្ទួយជនមានពិការភាព និងក្រុមគ្រួសារ ឲ្យមានសិទ្ធស្មើមុខស្មើមាត់ ទទួលបានគុណភាពជីវិតល្អប្រសើរ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ២០១៤-២០១៨ និងប្រកាសជាផ្លូវការដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ«លុប បំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន» ។

សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមព្រឹក្សាសកម្មភាពជនពិការ និងក្នុងនាមខ្លួន ខ្ញុំផ្ទាល់ ពិតជាមានសេចក្តី សោមនស្សរីករាយ ដោយបានមកចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនមានពិការភាព ក្នុងសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការ​ភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមាន ពិការភាពកម្ពុជាលើកទី២១ និងអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គរារាំងជនមានពិការ ភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន»។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលគឺគិតគូជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែល មានពិការភាព តាមរយៈការជួយឧបត្ថម្ភគាំទ្រពីរដ្ឋ ក្នុងគោលនយោបាយជាតិគាំពារសង្គម និងមួយចំនួនទៀត គឺបានមកពីការជួយគាំទ្រពីសំណាក់ឯកជន តាមបណ្តាស្ថាប័ន សហគ្រាស នានាក្នុងប្រទេស និងក្រៅប្រទេស ដែលជាជំនួយមនុស្សធម៌ សម្រាប់បងប្អូនដែលមានពិការភាពនៅកម្ពុជា។ ហើយសិទ្ធរបស់ជនមានពិការភាពត្រូវ បានការពារដោយច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងការពារសិទ្ធសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ការរើសអើងចំពោះជនមានពិការភាព ដើម្បីធានាដល់សិទ្ធស្មើភាពគ្នានៃសកម្ម ភាពក្នុងសង្គម រវាងជនមានពិការភាព និងជនមិនមានពិការភាព ។

អ្វីដែលពិសេស រាជរដ្ឋាភិបាល បានចំណាយថវិការជាច្រើនក្នុងការលើកស្ទួយជនមានពិការភាព និងក្រុមគ្រួសារ អោយមានសិទ្ធ ស្មើមុខស្មើមាត់ ទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព ព្រមទាំងជម្រុញអោយជនមានពិការភាពបានចូលរួមគ្រប់សកម្មភាព ក្នុងសង្គម និងទទួលបានការគោរពសិទ្ធសេចក្តីថ្លៃថ្នូប្រកបដោយតម្លៃដូចគ្នា។

(Swift News ពេជ្រ វុឌ្ឍា)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង