ពលរដ្ឋក្នុងឃុំកោះសូទិនទទួលទាននំគ្រួកនិងបាញ់ឆែវសាមគ្គី អបអរសាទរខួប៤១ឆ្នាំ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

(កំពង់ចាម) ៖ ដើម្បីជាការចងចាំនិងចូលរួមអបអរសាទរខួបអនុស្សារីយ៍លើកទី៤១ ទិវាកំណើត រណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ -២ ធ្នូ ២០១៩ ស្ថិតនៅក្នុងសាលាឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍និងជាប្រធានក្រុមការងារចុះជួយឃុំកោះសូទិនរួមទាំងក្រុមការងារបានរៀបចំចាក់នំគ្រួកនិងបាញ់ឆែវ សាមគ្គី ដើម្បីទទួលទានរួមគ្នា ប្រកបដោយភាពជឿជាក់ សាមគ្គីភាពគ្នា ស្ថិតនៅក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។

នៅក្នុងឱកាសប្រារព្ធខួបអនុស្សារីយ៍លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានេះដែរ ឯកឧត្តម ផុស សុវណ្ណ ក៏បានលើកឡើងពីប្រទេសកម្ពុជា ក៏ដូចជា ប្រជាជនទាំងអស់បានរងទុក្ខវេទនា និង ស្លាប់បាត់បង់ជីវិតជាបន្តបន្តាប់នៅក្នុងដំណាក់កាល ដែលប្រទេសមានសង្គ្រាម។ប៉ុន្តែបច្ចុប្បន្ននេះប្រទេសកម្ពុជាយើងបានរីកចម្រើនស្ទើរគ្រប់វិស័យ មានទាំងផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អាគារខ្ពស់ៗជាដើម និងមានសុខសន្តិភាព ដែលអាចប្រជាពលរដ្ឋមានឱកាសប្រកបមុខរកស៊ី ធ្វើការ និងដើរកំសាន្តសប្បាយរីករាយ ក្រោមដំបូលសុខសន្តិភាព។ឯកឧត្តមបានលើកឡើងទៀតថាកាលពីសម័យមុនប្រទេសកម្ពុជាយើងឃើញតែក្បាលខ្មោច ក្បាលគ្រាប់ នៅតាមផ្លូវវាលស្រែនិងបានបន្សល់ ទុករហូតមកដល់សព្វថ្ងៃ។

ឯកឧត្តម ផុស សុវណ្ណ ក៏បានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង សាមគ្គី នាំមកនូវភាគជោគជ័យ ចេះស្រឡាញ់គ្នា និងនាំគ្នាថែរក្សា សុខ សន្តិភាពដែលយើងកំពុងមាន និងបន្តជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងត្រូវចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនបន្តទៀត។

បន្ទាប់ពីលោកស្រីមេឃុំកោះសូទិន បានអាននូវសុន្ទរកថារបស់សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសមីទ្ទីញមហាជន អបអរសារទខួបអនុស្សារីយ៍លើកទី៤១ និងទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពជា២ធ្នូ១៩៧៨២ធ្នូ២០១៩រួចមកតំណាងប្រជាពលរដ្ឋបានលើកឡើងថា មាន
រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃទី០២ ធ្នូ ១៩៧៨ ទើបមានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ មានថ្ងៃ៧ មករា ១៩៧៩ ទើបមានថ្ងៃនេះជាបន្តបន្ទាប់ រហូតមកដល់ប្រទេសមានសុខសន្តិភាពការអភិវឌ្ឍន៍នោះ ក៏ដោយសារមានគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសដែលជានិច្ចកាល ថ្នាក់ដឹកនាំគណបក្សតែងតែនៅជាមួយប្រជាជន ជួយប្រជាជន ការពារឯករាជ្យជាតិ បូរណភាពទឹកដី រក្សាសុខសន្តិភាព និងប្រជាធិបតេយ្យ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង