រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ នៅរក្សាបានក្នុងរង្វង់ ៦,៥%

(ភ្នំពេញ)៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងជំនួប គណៈប្រតិភូសម្ព័ន្ធពាណិជ្ជករចិនទាជីវសកល និងថ្នាក់ដឹកនាំនៃសមាគមនសម្ព័ន្ធខ្មែរចិននៅកម្ពុជា ថា កំណើន សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២០ នៅរក្សាបានក្នុងរង្វង់ ៦,៥%។

ផសស សម្រាប់ មនុស្សម្នាក់ ត្រូវរំពឹងថា នឹងកើនឡើងដល់ ១ ៨១៦ ដុល្លារអាមេរិក និង ១ ៧៧៩ ដុល្លារនៅឆ្នាំ២០១៩នេះ, ក្នុងនោះពាក់ព័ន្ធ អតិផរណាត្រូវ បានព្យាករថា នឹងបន្តស្ថិតក្នុងកម្រិតគ្រប់គ្រងបាន ក្នុងអត្រារង្វង់ ៣%។ ចំណែកអត្រាប្តូប្រាក់ធៀបទៅនឹង ដុល្លារ អាមេរិក ត្រូវបានរំពឹងផងដែរថា នឹងមានស្ថិរភាព ពោលគឺស្ថិតក្នុងរង្វង់ ៤០៥០ រៀល ក្នុងមួយដុល្លារអាមេរិក ។ ដោយឡែក ការព្យាករម៉ាក្រូសេដ្ឋកិច្ចមកទល់ពេលថ្មីៗនេះ បង្ហាញថា កម្ពុជានៅបន្តសម្រេចបានកំណើនសេដ្ឋកិច្ច កម្រិតខ្ពស់ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា បន្ទាប់ពីកម្ពុជាសម្រេចបាននូវសន្តិភាពពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ ១៩៩៨ តាមរយៈការដាក់ចេញ និងអនុវត្តន៍នយោបាយឈ្នះ ឈ្នះ ក្នុងរយៈពេល ២ទស្សវត្សកន្លងមកនេះ កម្ពុជាត្រូវបានទទួលស្គាល់ថា មានការផ្លាស់ប្តូរយ៉ាងល្អប្រសើរ ទំាងទិដ្ឋភាព នយោបាយ, សន្តិសុខ, សេដ្ឋកិច្ច និងសង្គម ជាមួយអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧%។

កំណើនសេដ្ឋកិច្ចខ្ពស់ បែបនេះ ធ្វើឲ្យកម្ពុជាសម្រេចបានឋានៈ ជាប្រទេស មានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងស្ថិតនៅលើគន្លង នៃការឈានទៅសម្រេចបាន ជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ ។

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង