អបអរសាទរ អ្នកឈ្នះ​រង្វាន់​ទាំង ១០​រូប ដែល​បាន​ឆ្លើយ​សំណួរ ក្នុង​ផេ​ក បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​!!!

(​ភ្នំពេញ​)៖ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស បានប្រកាស​នូវ​អ្នកឈ្នះ​រង្វាន់​ទាំង ១០​រូប ដែល​បាន​ឆ្លើយ​សំណួរ ក្នុង​ផេ​ក បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។ នោះ​គឺ ប​.​ស​.​ស កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានប្រកាស​រៀបចំ​កម្ម​វិធី ដើម្បី​ឈ្នះ​រង្វាន់ តាមរយៈ​ឆ្លើយ​នឹង​សំណួរ «​តើ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប​.​ស​.​ស គឺជា​អ្វី​?»​។​

​អ្នកឆ្លើយ​សំណួរ​នេះ តាម​ហ្វេ​ស​ប៊ុ​ក ដែល​ផុតកំណត់ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​បានឈ្នះ​រង្វាន់​ទាំង ១០​រូប រួមមាន​៖
1 -Mey Mey
2 -​ប្រុស លី​
3 – EM Vethall
4 – Nheb Osphea

5 – Phearak Doem
6 – Noza Yi
7 – កែវ សុខា​
8 – Sopheak Yoeun
9 – សឿន រក្សា​
10 -Sokny Chea

​ប​.​ស​.​ស បានប្រកាសថា ចម្លើយ​៖ (​ក​)-​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​ហៅ​កាត់ ប​.​ស​.​ស គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមាន​បេសកកម្ម​បម្រើសេវា​ផ្នែក​សាធារណៈ​មាន​លក្ខណៈ​សង្គម ដែលមាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​អាណាព្យាបាល​ផ្នែក​បច្ចេកទេស និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​អាណាព្យាបាល​ផ្នែក​ហិរញ្ញវត្ថុ​។​

​ប​.​ស​.​ស បានប្រកាសថា ដើម្បី​ទទួលបាន​ព័ត៌មាន កាលបរិច្ឆេទ ពេលវេលា និង​ទីកន្លែង​ទទួល​រង្វាន់​របស់​អ្នក ក្រុមការងារ​នឹង​ទំនាក់ទំនង​ពេល​ក្រោយ ឬ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​៖ 092 610 678/016 600 807​។​

ជាមួយគ្នានេះ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩ ប​.​ស​.​ស ក៏បាន​បន្ត​កម្មវិធី​ឆ្លើយ​សំណួរ ដើម្បី​ឈ្នះ​រង្វាន់ មួកសុវត្ថិភាព និង​អាវយឺត លើ​សំណួរ​៖ តើ​បច្ចុប្បន្ន ប​.​ស​.​ស ធានារ៉ាប់រង​លើ​របប​សន្តិសុខ​សង្គម អ្វីខ្លះ​?៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង