អាកាសធាតុ នៅ​កម្ពុជា​យើង នឹង​ចុះ​ត្រជាក់ ដល់ ១៦​អង្សា​សេ ចាប់ពី​ថ្ងៃទី​០៥-០៩ ខែធ្នូ ឆ្នាំ​២០១៩

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ដោយសារតែ​ឥទ្ធិ​ព​ប​ល​នៃ​ការធ្លាក់ចុះ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន គួបផ្សំ​នឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង បាន និង​កំពុងមាន​ឥទ្ធិពល​ជា​បន្តបន្ទាប់​មកលើ​ប្រទេស​កម្ពុជា​យើង នឹងធ្វើ​ឲ្យ​បណ្តា​រាជធានី​ខេត្ត​មួយចំនួន ចុះ​ត្រជាក់​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​០៥-០៩ ខែធ្នូ ឆ្នាំ​២០១៩​។ ក្នុងនោះ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី នឹង​ចុះ​ត្រជាក់​ជាងគេ ដោយ​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៨ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-២៧ អង្សា​សេ​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះហត្ថលេខា​ដោយ​លោក លឹម គានហោ ក៏បាន​បង្ហាញថា នៅ​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និង​ខេត្តកោះកុង សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២០ អង្សា​សេ និង​សីតុណ្ហភាប​អតិបរមា មាន​ពី ២៦-២៨ អង្សា​សេ​។ រីឯ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ខេត្តស្វាយរៀង សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨ អង្សា​សេ​។​

​ដោយឡែក ខេត្តតាកែវ កែប កំពត និង​ខេត្ត​ព្រះសីហនុ ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ អង្សា​សេ​។​

​ស្ថានភាព​អាកាសធាតុ ដែល​នឹង​បន្ត​ចុះ​ត្រជាក់​នេះ ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​វីរៈ​កងទ័ព ដែល​ឈរជើង នៅតាម​ខ្សែបន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន សូមមេត្តា​ប្រុងប្រយ័ត្ន បង្ការ និង​ថែរក្សា​សុខភាព​ពី​ធាតុអាកាស​ចុះ​ត្រជាក់​នេះ​៕​

( រូបថតពីហ្វេសប៊ុក )

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង