SEA GAMES 19: ក្រុមជម្រើសជាតិ យប់នេះត្រូវប្រកួតជាមួយភូមា បើឈ្នះមានសង្ឃឹមឡើង

(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម ២២ឆ្នាំ វេលាម៉ោង៨និង០០នាទីយប់នេះត្រូវប្រកួតជាមួយសហភាពមីយ៉ាន់ម៉ា ក្នុងពូលA នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន។

ក្រោយឆ្លងកាត់ពីរប្រកួតកម្ពុជា មិនទាន់ចាញ់ទេ មាន៤ពិន្ទុ ស្មើ១ និងឈ្នះ១ ចំនែកសហភាពមីយ៉ាន់ម៉ា ពេលនេះឈរលេខ១ក្នុងពូល មាន៧ពិន្ទុ ប៉ុន្តែការប្រកួតជាមួយកម្ពុជាថ្ងៃនេះជាការប្រកួតចុងក្រោយរបស់គេ។

បើឈ្នះសហភាពមីយ៉ាន់ម៉ា កម្ពុជាមានឱកាសច្រើនក្នុងការសរសេរប្រវត្តិសាស្ត្រថ្មីក្នុងព្រឹត្តិការណ៍ស៊ីហ្គេម តាំងពីកីឡាតំបន់អាស៊ាននេះបង្កើតឡើង តែបើចាញ់ត្រូវចាំមើលការប្រកួតជាមួយម៉ាឡេស៊ីថ្ងៃទី០៤ ខែធ្នូ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង