AFC U19 2020: ក្រុមយុវជនកម្ពុជា ឡើងទៅជុំចុងក្រោយប្រកួតយុវជនជើងឯកអាស៊ី

(កម្ពុជា)៖ ពិតជាអស្ចារ្យ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម១៩ឆ្នាំ បានបង្កើតប្រវត្តិសាស្ត្រក្នុងពិភពបាល់ទាត់ ក្រោយដណ្តើមបានកៅអីឡើងទៅជុំចុងក្រោយ១៦ក្រុមឆ្នាំ២០២០ នៅប្រទេសអូសបែកគីស្ថាន បន្ទាប់ពីយុវជន ប៉ាឡេស្ទីន និងគុយវ៉ែត បញ្ចប់ការប្រកួតដោយស្មើគ្នា ៣ទល់នឹង៣ ពូល A យប់មិញ។

លទ្ធផលនេះធ្វើឱក្រុមយុវជនកម្ពុជា ក្លាយជាក្រុមលេខ២ល្អបំផុតទី៥ ដែលបានឡើងទៅវគ្គចែកពូលជុំចុងក្រោយរួមជាមួយឡាវ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី អូស្ត្រាលី ម្ចាស់ផ្ទះអូសបែកគីស្ថាន អ៊ីរ៉ាក់ កាតា តាហ្ស៊ីស៊ីស្ថាន អ៊ីរ៉ង់ បារ៉ែន អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង ជប៉ុន និងយេម៉ែន។

ការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំជើងឯកអាស៊ីអាយុក្រោម១៩ឆ្នាំ នឹងដំណើរការពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង