SEA GAMES 19: ព្រឹត្តិការណ៍កីឡាស៊ីហ្គេម បើកជាផ្លូវការហើយ

(ហ្វីលីពីន)៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ ត្រូវប្រកាសបើកជាផ្លូវការហើយកាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងសាល Philippine Arena ក្រោមវត្តមានប្រធានាធិបតី Rodrigo Duterte និងមានការចូលរួមពីអត្តពលិកប្រទេសទាំង១១ ព្រមទាំងប្រជាពលរដ្ឋហ្វលីពីនយ៉ាងច្រើនកុះករ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាតំណាងឯកឧត្តមរដ្ឋមន្ត្រីហង់ ជួនណារ៉ុន តំណាងព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបើកនេះ។

សូមជម្រាបជូនថាការប្រកួតកីឡាស៊ីហ្គេម ២០១៩ ចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយនឹងបិទបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដោយមានអត្តពលិក ប្រតិភូចូលរួមជាតិ ១០ ០០០នាក់ ប្រកួតលើ៥៦ប្រភេទកីឡាក្នុងនោះកម្ពុជា ប្រកួតលើ៣១ប្រភេទកីឡា៕

រូបភាព៖ CAMSOC

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង