សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលជួប សួរសុខទុក្ខ​អ្នកជំងឺ​ខ្មែរឥស្លាម​ម្នាក់ ដែលមាន​ជំងឺ​បេះដូង និង​សួត នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​

(​ភ្នំពេញ​)៖ កាលពី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ ចូលជួប សួរសុខទុក្ខ​បុរស​ខ្មែរឥស្លាម​ម្នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​បេះដូង និង​សួត នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ក្នុង​រាជធានី​ភ្នំពេញ​។ បុរស​ខ្មែរឥស្លាម​នេះ ត្រូវ​បានកូន​សរសេរ​តាម​ហ្វេ​ស​ប៊ុ​ក ស្នើ​សូម​សម្តេច​តេ​ជោ ជួយ​ព្យាបាល​ជំងឺ​ដល់​ឪពុក​របស់ខ្លួន​។

​ឆ្លើយតប​នឹង​សារ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រាប់ថា ខាង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ នឹង​ទាក់ទង​នាំ​អ្នកជំងឺ​នោះ មក​ព្យាបាល ដោយ​ឥតគិតថ្លៃ​។

​បន្ទាប់ពី​បុរស​ឥស្លាម​នោះ មកដល់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ នៅ​រសៀល​ថ្ងៃទី​៣០​វិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ជួប សួរសុខទុក្ខ​ភ្លាមៗ​។​

​អ្នកជំងឺ ដែល​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ជួយផ្តល់​ថវិកា សម្រាប់​ការព្យាបាល​នោះ គឺជា​ពលរដ្ឋ​ខ្មែរឥស្លាម រស់នៅ​ភូមិ​ទួល​ទទឹង ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ​អ្នកជំងឺ​មានឈ្មោះ ឡៃ ម៉ាន អាយុ​៥៣​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ម៉ាត់ តេះ អាយុ ៥៧​ឆ្នាំ និង​មានកូន​ចំនួន ៨​នាក់ (​ប្រុស​ម្នាក់ និង​ស្រី ៧​នាក់​)៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង