ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ព្រះរាជទាន​គោរមងារ ជូន​មហា​ឧបាសិ​កា ប៊ុន ស៊ា​ង​លី ជា «​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី​»

(​ភ្នំពេញ​)៖ ព្រះរាជក្រឹត្យ របស់​ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​កម្ពុជា ចុះ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ប្រោស​ព្រះរាជទាន​គោរមងារ ជូន​មហា​សិ​កា ប៊ុន ស៊ា​ង​លី ជា «​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី​»​។

​ព្រះករុណា ព្រះមហាក្សត្រ បានលើកឡើង​ក្នុង​ព្រះរាជសារ​ថា «​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី បាន​បរិច្ចាគ​កម្លាំងកាយ​-​ចិត្ត និង​ទ្រព្យធន​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​ដ៏​ជ្រាលជ្រៅ​បំផុត បូជា​ចំពោះ​សង្គមជាតិ និង​បាន​ជួយ​កសាង​សមិទ្ធផល​នានា ជួយឧបត្ថម្ភ​ដល់​ជនក្រីក្រ​គ្មាន​ទី​ពំនឹង​ទាំងឡាយ ប្រកបដោយ​មហា​សប្បុរ​ស​ធម៌ មនុស្សធម៌​ដ៏​ឧត្តុង្គឧត្តម នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី បាន​ប្រកាន់ខ្ជាប់​ក្នុង​សេចក្តី​ស្អាត វិសេស ហ្មត់ហ្មង ឥត​មន្ទិល សេចក្តី​បរិសុទ្ធ​ក្នុង​ព្រះធម៌ បូជា​ចំពោះ​ព្រះពុទ្ធសាសនា​»​។​

​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ត្រូវបាន​នាំចូល​សម្រាក​ព្យាបាល និង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ចាប់តាំងពី​សប្តាហ៍​មុន ហើយ​សម្តេច​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​លុបចោល​ក​ម្ម​វិធី​មួយចំនួន ដែល​រួមមាន ដំណើរ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េ និង​កិច្ចប្រជុំ​កំពូល មេគង្គ​-​កូរ៉េ នៅ​ទីក្រុង​ប៊ូសាន ប្រទេស​កូរ៉េខាងត្បូង រួមទាំង​កម្មវិធី​មួយចំនួនទៀត នៅក្នុង​ប្រទេស នា​សប្តាហ៍​នេះ និង​នៅ​សប្តាហ៍​ក្រោយ​។​

​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី មាន​ព្រះជន្ម ៩៦​ឆ្នាំ ជា​មាតា​បង្កើត​របស់​សម្តេច​ក​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី មានកូន ៦​នាក់ ( ស្រី ២​នាក់ )៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង