SEA GAMES 19: ពិធីបើកផ្លូវការព្រឹត្តិការណ៍កីឡាដ៏ធំ២ឆ្នាំម្តងតំបន់អាស៊ានចាប់ផ្តើមយប់នេះ
(ហ្វីលីពីន)៖ កីឡាស៊ីហ្គេម ២០១៩ លើកទី៣០ នឹងត្រូវប្រកាសបើកផ្លូវការនៅថ្ងៃនេះ នៅហ្វីលីពីន Arena នៅទីក្រុង Bocaue ខេត្ត Bulacan។
វាជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំដែលពិធីបើកកីឡាដ៏ធំក្នុងតំបន់នេះធ្វើឡើង ក្នុងសាលនៃមជ្ឈមណ្ឌលកីឡាក្នុងសាលធំបំផុតលើកលោក ដែលអាចដាក់អ្នកចូលរួមបានជាង៥៥០០០នាក់
អ្នកប្រដាល់ជើងឯកពិភពលោក Many Pacquiao និងNesthy Petecio នឹងដុតគប់ភ្លើងនៅទីក្រុង New Clark City ខេត្ត Capas Tarlac ប្រមាណ៩០គីឡូម៉ែត្រពីកន្លែងពិធីបើកផ្លូវការ។
ក្រៅពីនេះក៏មានសម្តែងពីតារាចម្រៀងរ៉េប ហ្វីលីពីន-អាមេរិក Apl.de.Ap (Allan Pineda Lindo), Lani Misalucha, Jed Madela, KZ Tandingan, និងក្រុម TNT Boys។ ក្រៅពីនោះក៏មានការចូលរួមពីតារាភាពយន្តល្បីៗរបស់ហ្វីលីពីនផងដែរ៕
សូមជម្រាបជួនថាពិធីបើកផ្លូវការធ្វើឡើងនៅម៉ោង ៧និង០០នាទីយប់នេះ។ អត្តពលិកម្ពុជា មកពី៣១ប្រភេទកីឡាចូលរួមប្រកួត៕

