SEA GAMES 19: ម្ចាស់ផ្ទះហ្វីលីពីន ឈ្នះម៉ាឡេស៊ី ឯមីយ៉ាន់ម៉ាឈ្នះទីម័រខាងកើត ឡើងមកឈរកំពូលតារាង

(ហ្វីលីពីន)៖ ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កាន់តែតានតឹងខ្លាំងហើយក្នុងពូល A ខណៈក្រុមបីកំពុងមានពិន្ទុដេញគ្នា ក្រោយលេងបានពីរ រឺបីប្រកួតម្នាក់ បន្ទាប់ពីហ្វីលីពីន ឈ្នះ និងសហភាពមីយ៉ាន់ម៉ាបន្តឈ្នះកាលពីម្សិលមិញ។

ក្រុមម្ចាស់ផ្ទះហ្វីលីពីន ឈ្នះម៉ាឡេស៊ី ១ទល់នឹង០ ដើម្បីរក្សាក្តីសង្ឃឹមឡើងទៅវគ្គបន្ត ក្រោយកីឡាករ Stephan Schröck ទាត់បាល់ចេញពីជ្រុញចូលទីយ៉ាងអស្ចារ្យនៅនាទីទី៧៤។ ពេលនេះ៣ប្រកួតហ្វីលីពីន មាន៤ពិន្ទុ ឈរនៅលេខ៣។

ថ្ងៃជាមួយគ្នានេះដែរ ក្រុមសហភាពមីយ៉ាន់ម៉ា បានបំបាក់ក្រុមទីម័រខាងកើត ៣ទល់នឹង១ ដោយគ្រាប់បាល់កីឡាករ Aung Kaung Mann, Htet Pyo Wai និងកីឡាករ Hlaing Bo Bo ខណៈមួយគ្រាប់របស់ទីម័រធ្វើបានសម្រេចដោយកីឡាករ​ Mesquita។

ក្រោយលេងបាន៣ប្រកួតមីយ៉ាន់ម៉ មាន៧ពិន្ទុ ឈរលេខ១ លេខ២កម្ពុជា ២ប្រកួតមាន៤ពិន្ទុ ហើយស្អែកនេះក្រុមកម្ពុជា នឹងប្រកួតជាមួយមីយ៉ាន់ម៉ា។ បើឈ្នះកម្ពុជា ឈរនៅលេខ១វិញ និងអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេមជាប្រវត្តិសាស្ត្រ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង