អង្គការសហប្រជាជាតិព្រមានពីការកេងប្រវ័ញ្ចពលកម្មនិងផ្លូវភេទលើកុមារក្នុងជំរំជនចំណាកស្រុកក្នុងប្រទេសក្រិក

(ក្រិក) ៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា ប្រទេសក្រិកកំពុងប្រឈមមុខនឹងវិបត្តិកុមារចំណាកស្រុកនៅពេលដែលគេកំពុងព្យាយាមដោះស្រាយបញ្ហានៃការមកដល់យ៉ាងច្រើនរបស់ជនចំណាកស្រុកជារៀងរាល់ថ្ងៃ។

លោក ហ្វីលីបប៉ូ ហ្គ្រេនឌី (Filippo Grandi) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អនីតិជនកំពុងស្ថិតក្នុងហានិភ័យនៃការកេងប្រវ័ញ្ចកម្លាំងពលកម្មនិងផ្លូវភេទនៅជំរំជនចំណាកស្រុកដែលមានមនុស្សណែនណាន់តាន់តាប់នៅលើកោះក្នុងប្រទេសក្រិក។

លោក ហ្គ្រេនឌី (Grandi) បានទៅបំពេញទស្សនកិច្ចនៅកោះឡេសប៊ុស (Lesbos) ដែលជាចំណុចឆ្លងកាត់ដ៏មមាញឹកសម្រាប់ជនចំណាកស្រុកមកពីប្រទេសតួកគីដើម្បីចូលក្នុងប្រទេសក្រិក។

នៅក្នុងរដ្ឋធានីអាថែន, លោក ហ្គ្រេនឌី (Grandi) បានជួបជាមួយក្រុមមន្ត្រីរដ្ឋាភិបាលដើម្បីពិភាក្សាពីផែនការរបស់ប្រទេសក្រិកក្នុងការកែប្រែប្រព័ន្ធផ្តល់សិទ្ធិជ្រកកោនសម្រាប់ជនចំណាកស្រុកនិងជនភៀសខ្លួន។

គួរបញ្ជាក់ថា រដ្ឋាភិបាលក្រិកគ្រោងបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោន២ម៉ឺននាក់ពីលើកោះទៅកាន់ដីគោកនៅចុងឆ្នាំនេះ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង