គួរ​យល់ដឹង​៖ Facebook ផ្តល់ឱកាស​លំហ​សេរីភាព ប៉ុន្តែ​មិនមាន​សុវត្ថិភាព​!?

(​ភ្នំពេញ​)៖ នៅពេលនេះ យើង​មាន​សេរីភាព​សម្តែង​មតិ បង្ហោះ​សារ​ផ្ញើ​ទិន្នន័យ​លើ Facebook បាន​ដោយ​សេរី​។ យើង​អាច​បញ្ចេញ​អារម្មណ៍​សប្បាយរីករាយ ការកើត​ទុក្ខ កម្សាន្ត បង្ហាញ​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ រួមទាំង​និន្នាការ​នយោបាយ ជាដើម​។ ក៏ប៉ុន្តែ សូម​ស្វែងយល់ថា ទិន្នន័យ​ព័ត៌មាន​របស់​បុគ្គល​ម្នាក់ ត្រូវបាន​គេ​យកទៅ​វាយតម្លៃ​បាន​ទាំង​ផ្នែក​ចិត្តសាស្ត្រ ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​នយោបាយ ហើយក៏​អាចមាន​អ្នក​លួច​ចូល​យក​ទិន្នន័យ​ទាំងនោះ ក៏បាន​ងាយ​ដែរ​។​

​របាយការណ៍​បង្ហាញថា ក្នុងចំណោម​ប្រជាជន​កម្ពុជា ១៦ ៣០០ ០០០ នាក់ មាន​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត ចំនួន ១២ ៥០០ ០០០ នាក់ ត្រូវជា ៧៦%​។ អ្នកប្រើប្រាស់​ទូរស័ព្ទដៃ ២៥ ០៤០ ០០០ គ្រឿង ត្រូវជា ១២៥%​។ អ្នកប្រើប្រាស់​បណ្តាញ​សង្គម ( ហ្វេ​ស​ប៊ុ​ក ) ៨ ៤០០ ០០០ នាក់ ត្រូវជា ៥១%​។ ក្នុងនោះ ក៏មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម តាម​ទូរស័ព្ទដៃ មាន​ចំនួន ៨ ១០០ ០០០ នាក់ ត្រូវជា ៤៩%​។

​អ្នកស្រាវជ្រាវ​សង្គម បាន​លើកឡើងថា បុគ្គល​ម្នាក់ៗ ដែល​បង្ហោះ​សារ បង្ហាញ​រូបថត ពី​អារម្មណ៍​សប្បាយ កើតទុក្ខ តាម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​គេ​យក​ទិន្នន័យ​ទាំងនោះ មក​វិភាគ​វាយតម្លៃ​ពី​កម្រិតជីវភាព​រប​ស់បុ​គ្គល​ទាំងនោះ តាមរយៈ​ការ​ស្លៀកពាក់ ការទិញ​របរ​របស់​ប្រើប្រាស់ ការបង្ហាញ​ពី​សកម្មភាព​ប្រចាំថ្ងៃ ក៏ដូចជា​ការងារ​។ ក្រៅពី​ជីវភាព​រស់នៅ គេ​ក៏​អាច​យក​ទិន្នន័យ​របស់​អ្នក​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ដើម្បី​វាយតម្លៃ​ពី​និន្នាការ​នយោបាយ​របស់​បុគ្គ​ល​នោះ​ផងដែរ​។

​សរុបមក សម័យ​ហ្វេ​ស​ប៊ុ​ក​នេះ ធ្វើ​ឲ្យ​មនុស្ស​យើង សប្បាយ​ផង ទុក្ខ​ផង ហើយក៏​អាច​បាត់បង់​នូវ​ទិន្នន័យ​ទាំងនោះ ដោយ​មិន​អាចមក​យក​វិញ​បានទេ បើសិន​ជាមាន​អ្នក​លួច​ចូល Hack លើ​ហ្វេ​ស​ប៊ុ​ក​នោះ​។ ក៏​គ្រោះថ្នាក់​ដែរ បើសិនជា​បុគ្គល​នោះ ប្រើប្រាស់​លើសពី​សេរី​នៃ​ការបញ្ចេញមតិ បែរជា​ក្លាយជា​ការបរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ឬក៏​ជាការ​ប្រមាថ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​បុគ្គល ឬ​ថ្នាក់ដឹកនាំ ដោយសារតែ​អារម្មណ៍​រវើរវាយ​គ្មាន​ដែន​កំណត់​របស់​បុគ្គល អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​នោះ​។

ក្នុងសង្គម​យើង មានរឿង​ជាក់ស្តែង កើតឡើង ជា​ឧទាហរណ៍​ច្រើន​ករណី​រួចមកហើយ​។ អ្នក​អាច​បង្ហោះ​ព័ត៌មាន​ដោយ​សេរី ប៉ុន្តែ​សូម​ចងចាំ​ថា ទិន្នន័យ​អ្នក​ត្រូវបាន​គេ​គ្រប់គ្រង អធិបតេយ្យ​អ្នក​ក៏​គេ​គ្រប់គ្រង​បានដែរ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង