SEA GAMES 19: ឯកឧត្តម ថោង ខុន និងឯកឧត្តម ស សុខា ព្រមទាំងកីឡាករ កីឡាការិនីមួយចំនួនមកដល់ហ្វីលីពីនហើយ
(ហ្វីលីពីន)៖ ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងឯកឧត្តម រដ្ឋមន្ត្រីហង់ ជួនណារ៉ុន ព្រមទាំងកីឡាករ កីឡាការិនីលើ៩ប្រភេទកីឡា បានមកដល់ប្រទេសហ្វីលីពីន ល្ងាចម្សិលមិញ និងព្រឹកនេះដោយសុវត្ថិភាពហើយ។
តាមការគ្រោងទុកថ្នាក់ដឹកនាំវិស័យកីឡាកម្ពុជា នឹងចូលរួមពីបើកកីឡាស៊ីហ្គេមផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈដែលព្រឹកនេះឯកឧត្តម រួមជាមួយថ្នាក់ដឹកនាំកីឡា និងកីឡាករ កីឡាការិនី ចូលរួមពិធីបង្ហូតទង់ជាតិ និងគោរពភ្លេងជាតិផ្លូវការនៅភូមិកីឡាក្នុងទីក្រុង New Clark។
មកដល់ពេលនេះមានកីឡាករ កីឡាការិនីលើ១៣ប្រភេទកីឡាបានមកដល់ប្រទេសហ្វីលីពីនហើយ នៅសល់១៨ប្រភេទកីឡាទៀត នឹងមកដល់បន្តបន្ទាប់ ខណៈដែលបាល់ទាត់ជាកីឡាដែលលេងមុនគេ មកដល់ពេលនេះបានពីរប្រកួតហើយ ហើយកំពុងឈរនៅតំបន់លេខ១ពូលA ក្រោយស្មើហ្វីលីពីន និងឈ្នះទីម័រខាងកើត ៥ទល់នឹង០។ ចំនែកថ្ងៃនេះបាល់ទះឆ្នេរខ្សាច់ និងប្រកួតជាមួយសិង្ហបុរី ម៉ោង
១និង០០នាទីរសៀល (ម៉ោងនៅកម្ពុជា)។
សូមជម្រាបជួនថាចាប់ពីថ្ងៃទី០១ ខែធ្នូ រហូតដល់មុនថ្ងៃបិទការប្រកួតផ្លូវការ កីឡាកម្ពុជា ជាច្រើន នឹងសម្រុកប្រកួត៕

