SEA GAMES 19: រៀតណាម និងថៃសុទ្ធតែឈ្នះគូប្រកួតច្រើនគ្រាប់ដូចគ្នា
(ហ្វីលីពីន)៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម ២២ឆ្នាំបន្តឈ្នះការប្រកួតក្នុងពូល B នៃការប្រកួតបាល់ទាត់ស៊ីហ្គេម ក្រោយបំបាក់ឡាវ ៦ទល់នឹង១ ដើម្បីឈរនៅកំពូលតារាង។
ក្នុងជំនួបនេះកីឡាករ Nguyễn Tiến Linh រកបានបីគ្រាប់តែឯងនៅនាទីទី៣ ១៧ និង៥៧ ខណៈដែលកីឡាករ Do Hung Dung កីឡាករ ងNguyen Trong Huang និង Nguyen Quang Hai បន្ថែមម្នាក់មួយគ្រាបឱ្យវៀតណាម។ ចំនែកមួយគ្រាប់របស់ឡាវកើតឡើងដោយកីឡា ពិតស៊ីវីល័យ។
ពូលជាមួយគ្នានេះដែរក្រុមថៃ បានបំបាក់ព្រុយណេដារ៉ូសាឡឹម ៧ទល់នឹង០។ មុនចប់តង់ទី១ កីឡាករ ស៊ុប៉ាឆៃ និងកីឡាករ ចារឺនសាក់ រកបានម្នាក់មួយគ្រាប់ឱ្យថៃ។ ចំនែកការប្រកួតតង់ទី២ កីឡាករ អាណុន, សារ៉ាយុទ្ធ ,ស៊ុផាណាត់, និងកីឡាករ ស៊ុផាឆូក បន្ថែមបួនគ្រាប់ទៀតឱ្យថៃ។
ក្រោយលេងបានពីរប្រកួតម្នាក់វៀតណាម មាន៦ពិន្ទុ ឈរលេខ១ពូលB ចំនែកថៃលេខ៣ មាន៣ពិន្ទុ។ ការប្រកួតបន្ទាប់ ថៃជួបសិង្ហបុរី និងវៀតណាមជួបឥណ្ឌូនេស៊ី៕

