ពិតជាពិសេស! ហាងការ៉េមសាន់ដេពី USA ប្រារព្ធ អ៊ិចសឺឡិន អាវើត (Swensen’s Excellence Awards) 2019

(ភ្នំពេញ)៖ភាពពេញចិត្តអតិថិជន100%​ (100% Customer Satisfaction) គឺជាអ្វីដែលក្រុមសមាជិកហាងការ៉េមសាន់ដេ ស្វិនសិន ប្រឹងប្រែង ពុះពារបម្រើជូនអតិថិជនរបស់ខ្លួន។ Swensen’s Excellence Awards រួមចំណែកមួយយ៉ាងធំ ដើម្បីសម្រេចគោលបំណងខាងលើនេះ។

ឆ្នាំនេះSwensen’s Excellence Awards 2019 ប្រារព្ធនៅ ហាងការ៉េមស្វិនសិន សាខាមហាវិថីកម្ពុជាក្រោម នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ឆ្នាំទី៥នេះមានក្រុមប្រកួតមកពីហាងទាំង៨សាខា ដែលមាន៣ក្រុមពីសាខាខេត្តបាត់ដំបង និងសៀមរាប។​

វិញ្ញាសារប្រកួតផ្តោតសំខាន់ទៅលើ ការយល់ដឹង និងការប្រត្តិបត្តិស្តង់ដាប្រតិ្តបត្តិ (Standard of Operations) របស់ម្ចាស់ម៉ាក (Franchisor) និងការធ្វើការរួមគ្នាជាក្រុម (Team work) របស់ក្រុមនិមួយៗ ក្នុងការ ធ្វើផលិតផល ការបម្រើអតិថិជន និងការគ្រប់គ្រងចាត់ចែងក្នុងហាង។

អ្នកស្រី វត្តី អ្នកគ្រប់គ្រងអាជីវកម្មម៉ាកសិ្វនសិនប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៏ថា៖ ថ្វីត្បិតតែបុគ្គលិករបស់យើងម្នាក់ៗបានឆ្លងកាត់ការរៀនសូត្រ ហ្វឹកហ្វឺន តាមស្តង់ដាប្រត្តិបត្តិរបស់ម្ចាស់ម៉ាករួចហើយមុននឹងចាប់ការងាររបស់ខ្លួន ក៏ពួកគេនៅតែប្រឹងប្រែងហ្វឹកហ្វឺនតាមហាងរៀងៗខ្លូនបន្ថែមទៀតជាច្រើនសប្តាហ៏មុនការប្រកួត ដើម្បីធានាថានឹងទទួលបានជ័យជំនះ ជាពិសេសទៅការដួសការ៉េម​ (Scooping) ឲ្យត្រូវស្តង់ដាទម្ងន់ និងរាងមូលល្អ តុបតែងការ៉េមសាន់ដេឲ្យស្អាតតាមស្តង់ដា តុបតែងខ្លួននិងមុខមាត់ ហ្វឹកហ្វឺនហាត់រៀននិយាយប្រាស្រ័យទាក់ទងជាមួយអតិថិជិន និងការចាត់ចែងហាងក្នុងពេលមានអតិថិជនច្រើន (Peak time) ដែលទាំងអស់នេះត្រូវតែធ្វើឲ្យបានក្នុងរយៈពេលកំណត់នៃការប្រកួតត្រឹមតែ៣៥នាទី ក្នុងការទទួលអតិថិជនដល់ទៅ១៥នាក់។

គណកម្មការជំនាញដែលមានសមាជិក២៤នាក់ បានពិនិត្យនិងវាយតម្លៃយ៉ាង់ម៉ត់ចត់ និងបានរកឃើញក្រុមដែលទទួលជ័យលាភី Swensen’s Excellence Awards 2019 ឆ្នាំនេះបានទៅក្រុមមកពីហាងការ៉េមសិ្វនសិនសាខា ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។​ យើងក៏រកឃើញផងដែរក្រុមដែលទទួលបានពានរង្វាន់ផ្នែកផលិតផលល្អបំផុត​ (Best Product Award 2019) បានទៅលើក្រុមមកពីហាងស្វិនសិន សាខាខេត្តបាត់ដំបង និងពានរង្វាន់ផ្នែកសេវាកម្មល្អបំផុត (Best Service Award 2019) បានទៅលើក្រុមមកពីហាងសិ្វនសិន សាខាផ្សារទំនើបសុរិយា។

ឆ្លៀតក្នុងឪកាសដ៏រីករាយនេះ លោក ទេព វិរៈ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន អ៊ិចប្រេស ហ្វូដ គ្រុប (EFG) បានឲ្យដឹងថាការប្រកួត Swensen’s Excellence Awards ប្រចាំឆ្នាំអនុញ្ញាតឲ្យយើងអាចពង្រឹងបាននូវការប្រតិបតិ្តបានតាមស្តង់ដាប្រតិបត្តិរបស់ម្ចាស់ម៉ាកបានជាប់ជាប្រចាំនៅតាមហាងនីមួយៗ និងជាការលើកទឹកចិត្តយ៉ាងខ្លាំងក្លាការងារជាក្រុមក្នុងហាងនីមួយៗ ហើយជាពិសេសបំផុតនោះគឺ ពង្រឹងសមត្ថភាពបុគ្គលិកម្នាក់ៗរបស់យើង។ ជាលទ្ធផលហាងការ៉េមសាន់ដេ ស្វិនសិនរបស់យើងបន្តបំពេញបានភាពចិត្តអតិថិន១០០%​ តាមបេសកកម្មរបស់យើង​ “ Swensen’s, The Ultimate Sundae Experience ” ។​

គួរ​រំលឹក​ផង​ដែរ​ថា ហាងការ៉េម ស្វិនសិន​ គឺជាហាង​ការ៉េម​សាន់​ដេ មកពីសហរដ្ឋអាមេរិច ដ៏ល្បីល្បាញ​មួយដែលបាន​មានវត្តមាន​នៅលើទីផ្សារកម្ពុជា​​​​​ តាំងពីឆ្នាំ២០០៧ មកម្ល៉េះ​។ បើ​គិតមកដល់ត្រឹមថ្ងៃនេះ ហាងការ៉េមស្វិនសិន​ បាន​ពង្រីក​ទីតាំង​សាខារបស់ខ្លួន បាន​​ចំនួន៨ ទីតាំងមកហើយ​រួម​មាន ​នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប​។ ក្រុមហ៊ុន ក៏​គ្រោងនឹងពង្រីកសាខា​ថ្មី​បន្ថែមទៀត​ផងដែរ​​ដើម្បីផ្ដល់ទីតាំងកាន់តែខិតជិត​អតិថិជន​បំផុត​​។

ក្រៅពីហាងការ៉េម​ ​ស្វិនសិន​ ក្រុមហ៊ុន EFG ក៏ទទួលបានសិទិ្ធផ្តាច់មុខនូវផលិតផលល្បីៗ លើពិភពលោកជាច្រើនទៀតផងដែរ ដូចជាភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនី​ (The Pizza Company) ហាងការ៉េម ឌីឃ្យូ (Dairy Queen) ហាងនំ​ដូ​ហ្វ​ណាត់​ និង កា​ហ្វេគ្រី​ស​ស្ពី គ្រី​ម (Krispy Kreme)​ ភោជនីយដ្ឋានសាច់អាំងបា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BarBQ Plaza) និង ​ថ្មីៗ​​នេះ​​​ក៏​មាន​ហាងដ៏​ល្បី​មួយទៀត​គឺ​ ដឹ ឃូហ្វី​ ក្លឹប​ (The Coffee Club) ផង​ដែរ​។

បច្ចុប្បន្នក្រុមហ៊ុន មានបុគ្គលិកបំរើការងារប្រមាណជា១៤០០នាក់​ ​នៅ៧០ហាងទាំង៦ម៉ាកខាងលើ និងមានគម្រោងពង្រីកជាច្រើនបន្ថែមទៀតនៅឆ្នាំ២០២០ខាងមុខនេះ។

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង