បុរី១៥នាទីពីកោះពេជ្រ​ ចាប់បើកលក់ផ្ទះបីជាន់ថ្មីភ្លាម​ បញ្ចុះតម្លៃ $៤ពាន់ភ្លាមៗ​ ជាមួយការបង់រំលស់ ​១០០%​

(ភ្នំពេញ)៖ ក្នុងឱកាសបើកលក់ផ្ទះបីជាន់ថ្មី លោក គង់ គឹមហុង នាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជនទាំងឡាយដែលបានគាំទ្រគម្រោង បុរី វីឡា ទួលសង្កែ អរិយក្ស​ត្រ និងគម្រោងដ៏ទៃទៀតរបស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។

ខណៈនោះដែរ លោក ភី និដូណា នាយកផ្នែកលក់និងទីផ្សារ ក៏បានប្រកាសផ្ដល់ជូននូវប្រម៉ូសិនពិសេស បញ្ចុះតម្លៃ ៤,០០០ដុល្លា សម្រាប់ការបើកលក់ផ្ទះថ្មីនេះ ជាមួយនិងជម្រើសបង់ប្រាក់កាន់តែងាយស្រួល អាចរំលស់ជាមួយធនាគារ ឬម្ចាស់បុរីផ្ទាល់ អតិថជនអាចបង់ជាដំណាក់កាលដែលគ្មានការប្រាក់ ឬក៏អាចរំលស់រហូតដល់ ១០០% ជាមួយការបង់រំលស់កាន់តែតិចចាប់ពី$400ជាងក្នុងមួយខែ។

បុរី វីឡា ទួលសង្កែ អរិយក្សត្រ មានវីឡាភ្លោះ ផ្ទះអាជីវកម្ម និងផ្ទះល្វែងម៉ូតថ្មី ដែលមានផ្លូវហាយ​វ៉េ​១៨ម៉ែត្រធំទូលាយ ផ្ដល់នូវភាពងាយស្រួលក្នុងការរស់នៅ និងប្រកបរបរអាជីវកម្ម។ ឯទីតាំងគម្រោងវិញស្ថិតនៅតំបន់ដែលមានសក្ដានុពល ធ្វើដំណើរត្រឹមតែ១៥នាទីពីកោះពេជ្រ។

គួរបញ្ជាក់ផងដែរថា តំបន់អរិយក្សត្រជាតំបន់មួយដែលមានការអភិវឌ្ឍន៍ខ្លាំងក្លានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះមានគម្រោងស្ពានតភ្ផាប់ពីជ្រោយចង្វារ (ស្វាយជ្រុំ) និងគម្រោងស្ពានទីពីចេញពីផ្លូវជាលេខ១ (ក្ដីតាកុយ) ដែលផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរក៏ដូចជាការប្រកបមុខរបរផ្សេងៗ។

ភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងរយៈពេល ២០ឆ្នាំនេះ គឺដោយសារទីតាំងអភិវឌ្ឍគម្រោងនីមួយមានសក្តានុពល តម្លៃអចលនទ្រព្យមានកំនើនលឿន និងផ្តោតលើគុណភាពសំណង់ដែលមានស្តង់ដាខ្ពស់៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook page Borey Villa Toul Sangke ឬក៏សាកសួរពត៌មានផ្ទាល់នៅការិយាល័យលក់ បុរីវីឡាទួលសង្កែ អរិយក្សត្រ លោកអ្នកក៏អាចទាក់ទង់តាមរយៈទូរសព្ទ័​លេខ : 085 880 883

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង