១១ខែ ឆ្នាំ២០១៩ ​មន្ទីរពេទ្យគន្ធបុប្ផា​ ទទួលពិនិត្យព្យាបាលកុមារជាង​ ១លាននាក់​

(ភ្នំពេញ)៖ ប្រភពពីមន្ទីរពេទ្យគន្ធបុប្ផាបានបង្ហាញថា ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០១៩ មានកុមារចំនួន ៩០៤ ៣៦៦ករណី ត្រូវបានពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះខាងក្រៅ, កុមារចំនួន១៩១ ២៤៩​នាក់​ ត្រូវបានដាក់ឱ្យសម្រាក​នៅក្នុងមន្ទីរពេទ្យ ក្នុងនោះមានកុមារ ៣៣ ៩៤៤ នាក់មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ, កុមារ២៤ ៦១៧នាក់ ត្រូវបានវះកាត់ទូទៅ និងកុមារចំនួន ៨៩១នាក់ ត្រូវបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម (ទាំងនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងភ្នំពេញ)។

លើសពីនេះទៅទៀត ស្ត្រីមានផ្ទៃពោះចំនួន ១៤៨ ២៤៨ ករណីបានមកពិនិត្យតាមដានផ្ទៃពោះ និងព្យា​បាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ព្រមទាំងបានសម្រាលកូនបានចំនួន ២៣ ៣៥០ នាក់​។

លទ្ធផលទាំងនេះ មួយផ្នែកកើតឡើងដោយសារការរួមចំណែកប្រកបដោយទឹកចិត្តសប្បុរសពីសំណាក់សម្ដេច ​ឯកឧត្ដម ​លោកជំទាវ អ្នកឧកញ៉ា ​លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងស្មារតី “ខ្មែរ​​ជួយខ្មែរ” ​តាមរយៈមូលនិធិកន្ធបុប្ផាកម្ពុជា​ នាពេលកន្លងមក។ ជាក់ស្ដែងត្រឹមតែរយៈពេល១១ ខែ ក្នុងឆ្នាំ​​២០១៩នេះ​ ​មូលនិធិគន្ធបុប្ផាកម្ពុជា ​បានប្រគល់ថវិកាដែលបានមកពីការបរិច្ចាគពីសប្បុរជនានាចំនួន ១០ ៨៩២ ៤០៤ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមធានាឨ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង ក៏ដូចជាការបន្តនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងការចូលរួមជាមួយមូល​និធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕

______________________
សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
– ធនាគារកាណាឌីយ៉ា
– ធនាគារអេស៊ីលីដា
– ធនាគារ ABA
– ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
– ភ្នាក់ងារវេប្រាក់ TrueMoney
– ភ្នាក់ងារវេប្រាក់ DaraPay
ឬទំនាក់ទំនងមកលេខាធិកាដ្ឋានដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ www.ckf.org.kh

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង