​ដំណើរ​កំសាន្ត​បោះជំរុំ និង Adventure របស់​អតិថិជន FORD ប្រចាំឆ្នាំ​២០១៩ (FORD ADVENTURE 2019)

(ភ្នំពេញ)៖ ឆ្នាំនេះ ​ម្ចាស់​រថយន្ត FORD គ្រប់រូប ដែលជា​អតិថិជន របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​កាន់តែ​សប្បាយរីករាយ​ជាមួយ​​ដំណើរ​កម្សាន្ត ADVENTURE ឆ្លងដែន​ដ៏​អស្ចារ្យ​ ឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ទីក្រុង​ប៉ាក​សេ ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ នៅ​ដើមខែ​ធ្នូ ខាងមុខនេះ ជាមួយនឹង​ក្បួន​ដង្ហែរថយន្ត Ford ចំនួន ​១៣០​គ្រឿង​។​

​ដំណើរ​កំសាន្ត FORD Adventure ឆ្នាំ​២០១៩ នេះ រៀបចំ​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) នៅក្នុងប្រទេស​កម្ពុជា និង​ឧបត្ថម្ភ​កម្មវិធី ដោយ​ក្រុមហ៊ុន PTT ខេ​ម​បូ​ឌា ដែលជា​ប្រេងឥន្ធនៈ​ឈានមុខ​គេ​នៅ​កម្ពុជា ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា Coca Cola, ធនាគារ KB Daehan Specialized Bank Plc. ហើយក៏​មានការ​ចូលរួម​សហការ​ជាមួយ AIA (Cambodia) Life Insurance ក្រុមហ៊ុន EFG (Express Food Group) ដែល​រួមមាន Pizza Company, Swensen’s និង Dairy Queen, Philip General Insurance Cambodia, និង ក្រុមហ៊ុន Cooper Tire​។​

​គួរ​បញ្ជាក់​ថា ដំណើរ​កំសាន្ត FORD Adventure ឆ្នាំ​២០១៩ ក៏មាន​ការសហការ​ចូល​រួម​ពី​សំណាក់ ក្រុមហ៊ុន​ឯកទេស​បិត Sticker ថ្លា​ការពារ​ថ្នាំ​រថយន្ត Sticker City និង​ហាង​នំ​បុ័ង​បាយ័ន ក្នុង​ដំណើរ​កំសាន្ត Ford Adventure ដ៏​អស្ចារ្យ​លើក​ទី ១៣ នេះ ​មាន​រយៈពេល ៤​ថ្ងៃ ៣​យប់ គឺ​ចាប់ពី​ថ្ងៃទី ០៦ ដល់​ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ​២០១៩ ដោយមាន​អ្នកដំណើរ​ប្រមាណ ​៦០០​នាក់ ដែល​អ្នកចូលរួម​នឹង​រីករាយ​ជាមួយ​ទេសភាព​ព្រៃភ្នំ​នៅតាម​ដងផ្លូវ​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង រួម​ជាមួយនឹង​បទពិសោធន៍​បោះជំរុំ​ដ៏​អស្ចារ្យ​នៅលើ​វាលស្មៅ​យ៉ាង​ស្រស់ត្រកាល​នៃ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​។ លើសពីនេះទៅទៀត អ្នកចូលរួម​ទាំងអស់​នឹងមាន​ឱកាស​ដើរ​ទិញ​ទំនិញ ជាច្រើន​សំបូរបែប​ក្នុងតម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៅ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ថែម​ទៀតផង​។​

​ដំណើរ​កម្សាន្ត​នេះ បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុងនោះ​កាលពី​ឆ្នាំ​២០០៧ ទៅ​ខេត្តមណ្ឌលគិរី , ឆ្នាំ​២០០៨ ទៅកាន់​ខេត្តរតនគិរី , ឆ្នាំ​២០០៩ ទៅកាន់​ខេត្ត​ប៉ៃលិន​, ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ទៅកាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ឆ្នាំ​២០១២ ទៅកាន់​ខេត្តមណ្ឌលគិរី ឆ្នាំ​២០១៣​ក៏បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត ឆ្នាំ​២០១៤ ទៅកាន់​ខេត្ត​ត្រាត ប្រទេស​ថៃ ឆ្នាំ​២០១៥ ទៅកាន់​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ឆ្នាំ​២០១៦ ទៅកាន់​ខេត្ត​បុរី​រាម ឆ្នាំ​២០១៧ ទៅកាន់​ទីក្រុង​ប៉ា​តា​យ៉ា និង​ឆ្នាំ​២០១៨ ទៅកាន់​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ដោយមាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់ ។​

​លោក ម៉ៃ​ឃើ ព្រី​ន (Michael Breen) នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច នៃ​ក្រុមហ៊ុន Ford Motor Company បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន Ford Cambodia រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន Ford ទាំងអស់​ដែល​បាន​គាំទ្រ​ក្រុមហ៊ុន Ford និង​ដើម្បីឱ្យ​អតិថិជន​បានធ្វើ​ដំណើរ​កម្សាន្ត​ចុងឆ្នាំ​ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​ផងដែរ​។ នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ឲ្យ​អ្នក​បាន​ស្គាល់ និង​រាប់អាន​មនុស្ស​ថ្មីៗ​ជាច្រើន និង​បានធ្វើ​ការណែនាំ និង​ចែករំលែក​អំពី​បទ​ពិសា​ធន៍​ក្នុង​អាជីវកម្ម​របស់​អ្នក រួមជាមួយ​ដំណើរ​កម្សាន្ត​បោះជំរុំ​ដ៏​អស្ចារ្យ ហើយ​សំខាន់បំផុត​គឺ​ទទួលបាន​បទពិសោធន៍​បើកបរ​ប្រកបដោយ​ភាព​រីករាយ​ជាមួយ​រថយន្ត Ford​។​”

​លោក សេង វឹង ប្រធាន​គ្រប់គ្រង​ទូទៅ​ផ្នែក​រថយន្ត Ford នៃ​ក្រុមហ៊ុន RMA Cambodia បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាល់ បណ្តា​ក្រុមហ៊ុន​ឧបត្ថម្ភ​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រ​ដល់​ដំណើរការ​នៃ​កម្មវិធី​ដំណើរ​កំសាន្ត FORDAdventure ឆ្នាំ​២០១៩​នេះ ។ លោក​រំពឹងថា ដំណើរ​កម្សាន្ត​ឆ្នាំនេះ​នឹង​កាន់តែ​ធ្វើឱ្យ​អ្នកចូលរួម​រីករាយ កាន់តែខ្លាំង​ជាង​ឆ្នាំមុនៗ​ថែមទៀត ។​
​លោក​បាន​មានប្រសាសន៍ថា​៖ “​ដំណើរ​កំសាន្ត FORD Adventure ឆ្នាំ​២០១៩​នេះ មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំមុនៗ ដោយសារ​ក្បួន​រថយន្ត FORD ជាង​១៣០​គ្រឿង​ធ្វើដំណើរ​ឆ្លងកាត់​ទឹកដី​ខេត្តស្ទឹងត្រែង ហើយ​ឆ្ពោះទៅ​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ដែល​ធ្វើអោយ​អតិ​ថ​ជន​FORD ទទួលបាន​បទពិសោធ​ន៍​ក្នុងការ​បើកបរ និង​ទស្សនា​តំបន់​ទេសចរណ៍​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា​យើង និង​ប្រទេស​ឡាវ​ផងដែរ​។​”

​លោក Leang Mardi, Senior Credit Manager នៃ​ធនាគារ KB Daehan Specialized Bank បាន​មានប្រសាសន៍ថា​៖ “​ឆ្លៀត​ក្នុង​ឪ​កាស​នេះ ខ្ញុំបាទ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​របស់​ក្រុមហ៊ុន អ​អិ​ម អេ ខេ​ម​បូ​ឌា ក៏ដូចជា​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ហ្វ​ដ ដែល​ផ្ដល់នូវ​ទំនុកចិត្ត និង​ភាពជឿជាក់ បាន​បើក​ឪ​កាស​អោយ​ធនាគារ KDSB បាន​ធ្វើជា​ដៃគូរ​ក្នុងការ​ផ្ដល់​កម្ចី​ជូន​គ្រប់​អតិថិជន​ហ្វ​ដ​ទាំងអស់ ដើម្បី​ជាការ​ឆ្លើយតប​ចំពោះ​ក្រុមហ៊ុន ធនាគារ KDSB ក៏បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​សេវាកម្ម​របស់ខ្លួន​តាម​រយៈ ការផ្ដល់​អត្រា​ការប្រាក់​ទាប សេវា​អនុម័ត​ឥណទាន​ឆាប់រហ័ស ឯកសារ​ងាយស្រួល ជាពិសេស​នោះ​គឺ​ទទួល​សិក្សា​អតិថិជន​ហ្វ​ដ​គ្រប់​២៥​ខេត្ត​ក្រុង ក្រៅពី​កម្ចី​សម្រាប់​ទិញ​រថយន្ត ធនាគារ​ក៏មាន​កម្ចី​ទិញ​ផ្ទះ កម្ចី​សម្រាប់​អាជីវកម្ម និង​ពង្រីក​មុខរបរ​ជាមួយ​អត្រា​ការប្រាក់​ប្រកួតប្រជែង​ផងដែរ​។​”

​លោក ហួង ស៊ុន​ហ៊ី​ន ប្រធាន​គ្រប់គ្រង​ស្ថានីយ៍ និង​ទីផ្សារ​លក់រាយ នៃ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ PTT Cambodia បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន RMA Cambodia ដែល​ជឿជាក់​លើ​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន PTT Cambodia សម្រាប់​កម្មវិធី​ដំណើរ​កម្សាន្ត Ford Adventure 2019 នេះ​។ បច្ចុប្បន្ន ក្រុមហ៊ុន PPT (Cambodia) មាន 74 សាខា​ស្ថានីយ៍​ប្រេងឥន្ធនៈ រួមជាមួយ​នឹង ហាង​កាហ្វេ Amazon, ហាង​លក់ទំនិញ Jiffy, បញ្ជរ​លក់​អាហារ និង​ភេ​ស្ជ​ជៈ និង​បន្ទប់​ទឹកស្អាត​ដែល​មាននៅ​គ្រប់​សា្ថ​នី​យ៍​ប្រេងឥន្ធនៈ PTT​។ យើង​នៅតែ​បន្ត​ពង្រីក​សេវាកម្ម និង​ស្ថានីយ៍​របស់​យើង​ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​នៅតាម​បណ្តា​ខេត្ត​នានា​ដើម្បី​ឲ្យ​អតិថិជន​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​របស់​យើង​។​”

​លោកស្រី ឡាវ ស្រី​ដែ​ត​, Country Commercial Director នៃ​ក្រុមហ៊ុន​ភេ​ស្ជៈ​កម្ពុជា Coca Cola បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា មាន​ក្តី​សោមនស្ស​ជាខ្លាំង ដែល​បាន​ក្លាយខ្លួនជា​អ្នក​ឧបត្ថម្ភ​ធំ​នូវ​ភេសជ្ជៈ​សម្រាប់ កម្មវិធី Ford Adventure 2019​។ ផលិតផល​របស់​យើង​តែងតែ​ផ្តល់ជូន​អ្នក​ពិសា​នូវ​ភាពសប្បាយ​រីករាយ និង អារម្មណ៍​ស្រស់ស្រាយ​នៅ​គ្រប់​ឱកាស​ជួបជុំ​នានា ហើយ​ពិតជា​សាក​សម​ឥតខ្ចោះ​ក្នុង​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​មួយ​នេះ​។​”

​លើសពីនេះទៅទៀត លោក សេង វឹង ក៏បាន​បន្ថែមទៀតថា ដំណើរ​កំសាន្ត FORD Adventure មិន​ត្រឹមតែ​ជាការ​កំសាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ការទំនាក់ទំនង​គ្នា​ល្អ ការជួយ​គ្នា​ទៅវិញទៅមក​របស់​អតិ​ជន FORD និង​បុគ្គលិក​របស់់​ក្រុមហ៊ុន RMA Cambodia​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង