បឹងកេតបញ្ចូលយុវជន ៣រូប ទៅកាន់ក្រុមធំ​សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ២០២០

(កម្ពុជា)៖ ម្ចាស់ពានរង្វាន់ហ៊ុន សែនខាប់ ២០១៩ ក្លិបបឹងកេត បានបញ្ចូល កីឡាករ ៣រូបដែលជា យុវជនអាយុក្រោម ១៨ឆ្នាំទៅកាន់ក្រុមធំ ដើម្បីត្រៀមសម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលថ្មី ឆ្នាំ២០២០ខាងមុខ ដោយក្នុងនោះមានដូចជា ស្រ៊ី ពិសិដ្ឋ, ហ៊ត ឈិនជិន និង ជឿន ពិសាខបូរមី។

អ្នកទាំងបីកាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ បានចូលរួមការហ្វឹកហាត់លើកដំបូងជាមួយក្រុមធំ ដែលវិលត្រឡប់មកចាប់ផ្តើមការហ្វឹកហាត់ត្រៀមសម្រាប់រដូវកាលថ្មី។

មការឱ្យដឹងអំពីនាយកបច្ចេកទេសរបស់ក្លិប លោក គីម ភក្តី បានមានប្រសាសន៍ថា៖ ” ពួកយើងមានគោលដៅពីរក្នុងការបញ្ចូលយុវជនថ្នាលទៅកាន់ក្រុមធំ ទីមួយគឺ អន្តរកាលនៃការហ្វឹកហាត់យុវជនមានន័យថាគាំទ្រដល់ក្រុមធំរាល់កីឡាករយុវជន ដែលយើងមើលថាគាត់អាចមានឱកាសចូលក្រុមធំបាន ទោះក្នុងកៅអីបំរុង ក៏ជាជំហ៊ាននៃការអភិវឌ្ឍន៍ និងការលើកទឹកចិត្តដល់ពួកគាត់។ ទីពីរគឺ ជាគំរូដល់កីឡាករទាំងអស់ឱ្យខិតខំអភិវឌ្ឍន៍ខ្លួន ដើម្បីទទួលបានឱកាសដូចនេះដែរ ហើយក៏ស្របតាមទិសដៅរបស់ក្លិប ដែលត្រូវការកីឡាករចាប់ពីអាយុ ១៦ឆ្នាំឡើង ចាប់ពីឆ្នាំក្រោយទៅ ” ។

គួររំលឹកថា កីឡាករទាំងបីរូបខាងលើ គឺជាកីឡាកររបស់ក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ ដែលបានបញ្ចប់បេសកកម្មប្រកួតក្នុងពានរង្វាន់ KMH Cup 2018 ដោយទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងឆ្នាំដំបូងបន្ទាប់ពីក្រុមយុវជនបឹងកេតបានចាប់ផ្តើមឡើង ៕

(ប្រភព៖ ក្លិបបឹងកេត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង