SEA GAMES 19: ក្រោយត្រូវហ្វីលីពីនតាមស្មើ ស្អែកកម្ពុជា ប្រកួតជាមួយទីម័រខាងកើត

(ម៉ានីល, ហ្វីលីពីន)៖ ក្រុមបាល់ទាត់កម្ពុជាអាយុក្រោម២២ឆ្នាំ ស្អែកនេះត្រូវប្រកួតជាមួយទីម័រខាងកើត ក្នុងព្រឹត្តិការណ៍ពីរឆ្នាំម្តង ស៊ីហ្គេម ២០១៩ ក្នុងពូលA ក្រោយបានត្រឹមស្មើ ១ទល់នឹង១ជាមួយម្ចាស់ផ្ទះហ្វីលីពីន ទោះបីនាំមុខមុនយ៉ាងណាក៏ដោយម្សិលមិញ។

គ្រាប់នាំមុខរបស់កម្ពុជា កើតឡើងដោយកីឡាករក្លិបវិសាខា កែវ សុខផេង នៅចុងតង់ទី១ ប៉ុន្តែចុងតង់ទី២ម្ចាស់ផ្ទះហ្វីលីពីនតាមស្មើដោយកីឡាករ Dennis Chung។

សម្រាប់ទីម័រខាងក់ើតស្អែកនេះជាការប្រកួតដំបូងរបស់គេ ក្នុងពូល ខណៈសែលសហភាពមីយ៉ាន់ម៉ា និងម៉ាឡេស៊ីក៏ស្មើគ្នា១ទល់នឹង១ដែរ។ ចំនែកពូល B ថ្ងៃនេះថៃប្រកួតជាមួយឥណ្ឌូនេស៊ី និងឡាវ ប្រកួតជាមួយសិង្ហបុរី។ ថ្ងៃបើកឆាកពូល B ម្សិលមិញ វៀតណាមឈ្នះព្រុយណេ ៦ទល់នឹង០។

ក្រោយជួបទីម័រខាងកើតហើយ កម្ពុជាត្រូវប្រកួតជាមួយមីយ៉ាន់ម៉ាថ្ងៃទី២ ខែធ្នូ មុនប៉ះម៉ាឡេស៊ីថ្ងៃទី៤ ខែធ្នូខាងមុខ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង