ពិតជាពិសេស! បញ្ចុះតម្លៃ 50% សម្រាប់អតិថិជនទាំងអស់ក្នុងឱកាសបើកសម្ពោធឡើងវិញរបស់ បាប៊ី ឃ្យូ ផ្លាហ្សា Bar-B-Q Plaza សាខាផ្សារសូរិយា សិនធ័រ ភ័នធ៏

(ភ្នំពេញ)៖ នារសៀលថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បាប៊ីឃ្យូផ្លាហ្សាបើកសម្ពោធឡើងវិញនៅសាខាផ្សារទំនើប​ សូរិយា សិនធ័រ ភ័នធ៏ ជាន់ទី៣ក្រោយពីបានជួសជុលកែលំអអស់មួយរយៈពេល។ បាប៊ីឃ្យូ ផ្លាហ្សាជាហាង សាច់អាំង  បែបម៉ុងហ្គោលី និងជប៉ុន ដែលអោយអតិថិជនចំអិនអាហារដោយខ្លួនឯង  និងទិញសិទ្ធិអាជីវកម្មផ្ដាច់មុខពីប្រទេសថៃ។ បាប៊ីឃ្យូផ្លាហ្សាទទួលបានភាពល្បីល្បាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៏ជាង៣០ឆ្នាំមកហើយ លើភាពឆ្ងាញ់និង លក្ខណៈពិសេសនៃរូបមន្តសំខាន់ គុណភាពសាច់ ទឹកជ្រលក់ ខ្ទះអាំងពណ៍មាស ស្ដង់ដានៃបន្លែស្ពៃក្ដោប និងបាយឆាខ្ទឹមរបស់ខ្លួន។

លោក ងន សាំង  អគ្គនាយកក្រុមហ៊ុន RMA ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ថា “ក្រៅពីព្យាយាមបំពេញចិត្តអតិថិជនទៅលើស្តង់ដាសេវាកម្ម សុវត្ថិភាពចំនីអាហារ ពួកយើងជ្រើសយកតែទីតាំងហាងជាយុទ្ធសាស្រ្ត ដើម្បីអោយមានភាពងាយស្រួលដល់អតិថិជន និងជាពិសេសទៅទៀត យុទ្ធសាស្រ្តទីផ្សារដោយធ្វើអោយតំលៃសមរម្យបំផុត និងរៀងរាល់ខែ យើងនឹងមានផលិតផលថ្មី មានជាឈុតអាហារ ​ ដែលចំណាយប្រមាណត្រឹមតែ $6 ទៅ $7 ក្នុងមួយនាក់ និងពេលបច្ចុប្បន្ននេះ យើងបានបញ្ចេញនូវផលិតផលថ្មីគឺឈុតសាច់ប្រឡាក់បែបថ្មី មាន៤ប្រភេទ ក្នុង1ឈុតហើយអាចញ៉ាំបាន 3 នាក់។ លោកបានបន្ថែមទៀតថា “​​បើចង់ញ៉ាំឆ្ងាញ់គឺ ត្រូវ លាយទឹកជ្រលក់តាមស្ដង់ដារបស់ហាង​​​​ ហើយបន្ថែមម្ទេស​ និងខ្ទឹម អោយច្រើនបន្ដិច នៅពេលសាច់ឆ្អិនហើយ ចាប់សាច់រួមជាមួយស្ពៃក្ដោបដែលចំអិនក្ដៅហុយៗដូចគ្នានេះ រួចជ្រលក់ចូលទៅក្នុងទឹកជ្រលក់អោយជោគលិច ហើយញ៉ាំមួយម៉ាត់នេះធ្វើអោយមានអារម្មណ៏ថា ឆ្ងាញ់ ខ្លាំងមែនទែន! “។ ហើយថ្ងៃនេះទៀតសោធ យើងមានការផ្តល់ជូននៅការបញ្ចុះតម្លៃ 50% លើឈុតពិសេស នឹងរីករាយជាមួយរង្វាន់បន្ថែម រាល់ការចំណាយនឹងទទួលបានកាតទឹកប្រាក់ $5 និងរង្វាន់ជាច្រើនទៀតពីការលេងហ្គេម។

បាប៊ីឃ្យូ ផ្លាហ្សា ក៏មានជាកាតសមាជិក ហើយបច្ចុប្បន្ននេះអតិថិជនរាប់ម៉ឺននាក់បានក្លាយទៅជាសមាជិកបាប៊ីហ្គន (Bar B Gon Club Card) ដែលមានសារៈប្រយោជន៏ជាច្រើនដូចជា ទិញឈុតសមាជិកក្នុងតំលៃពិសេស​ បញ្ចុះតម្លៃ 25%​​​​​​​​​​ ហើយក៏មានការផ្តល់ជូនពិសេសផ្សេងៗទៀតរៀងរាល់ខែ និងមានការសន្សំពិន្ទុ ដើម្បីប្ដួរម្ហូបអាហារញ៉ាំទៀតផង។ ចូលជាសមាជិកភ្លាម ទទួលបានកាតភ្លាម​ និងទទួលបានសារៈប្រយោជន៏ភ្លាមៗ!

គួររំលឹកថាសាខាទាំង៥របស់ បាប៊ីឃ្យូផ្លាហ្សាមាននៅ សាខាផ្សារទំនើបអ៊ីអនម៉លភ្នំពេញជាន់ទី២​ សាខាផ្សារទំនើបអ៊ីអនម៉លសែនសុខជាន់ទី២ សាខាទួលគោកស្ថិតនៅកែងផ្លូវ៣១៥ និងផ្លូវ៥២៨ សាខាផ្សារដឹ ហេរី ថឹក វ៉ក ក្រុងសៀមរាប និងសាខាផ្សារសូរិយា សិនធ័រ ភ័នធ៏ជាន់ទី៣។

បាប៊ីឃ្យូផ្លាហ្សាជាម៉ាកមួយក្នុងចំនោមម៉ាកហាងអាហារទាំង៦ (ដឹ ភីហ្សាខមផេនី, ស្វិនសិន, ឌីឃ្យូ, កាហ្វេក្លឹប និងគ្រីសស្ពី គ្រីម) ដែលទិញសិទ្ធិផ្ដាច់មុខ និងបើកដំនើរការក្នុងប្រទេស កម្ពុជាដោយក្រុមហ៊ុន អី អេហ្វ ជី។

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង