SEA GAMES 19: កម្ពុជា បើកការប្រកួតជាមួយម្ចាស់ផ្ទះហ្វីលីពីនយប់នេះ

(ហ្វីលីពីន)៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ ចាប់ផ្តើមប្រកួតផ្លូវការនៅថ្ងៃនេះហើយ ដោយបាល់ទាត់លេងមុនគេ ខណៈដែលពិធីបើកផ្លូវការធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកាចុងសប្តាហ៍នេះ។

យប់នេះវេលាម៉ោង ៧និង០០នាទី (ម៉ោងនៅកម្ពុជា) ក្រុមយុវជនកម្ពុជាអាយុក្រោម២២ឆ្នាំ ត្រូវប្រកួតជាមួយម្ចាស់ផ្ទះហ្វីលីពីន ទោះបីជាពហុកីឡដ្ឋាន Rizal Memorial មិនទាន់រួចរាល់១០០%ក៏ដោយ។

មុនការប្រកួតមកដល់ ក្រុមដែលស្ថិតនៅពូល A ជាមួយហ្វីលីពីន ដូចជាសហភាពមីយ៉ាន់ម៉ា ទីម័រខាងកើត និងកម្ពុជា ភាគច្រើនសុទ្ធតែជួបបញ្ហាការដឹកជញ្ជួន និងការស្នាក់នៅ ប៉ុន្តែម្សិលមិញហ្វីលីពីន បានមុខសុំទោសចំពោះបញ្ហានេះ។

គ្រូបង្វឹកកម្ពុជា លោក Felix G. Dalmas លើកឡើងថាកម្ពុជាត្រៀមរួចហើយសម្រាប់ការប្រកួតនេះ ។ លោកបន្តថាថ្វីត្បិតជួបបញ្ហារអាក់រអួលជាច្រើន ចំពោះក្រុមតាំងតែពីមកដល់ទីនេះ តែក្រុមនៅតែអាចសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែងបានល្អ។

ក្រោយការប្រកួតជាមួយម្ចាស់ផ្ទះថ្ងៃទី ២៧ ខែវិច្ឆិកា កម្ពុជា ប្រកួតជាមួយទីម័រខាងកើត មុនប៉ះជាមួយមីយ៉ាន់ម៉ា និងម៉ាឡេស៊ី៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង