AFC CHAMPION LEAGUE 19: ក្លិ​ប Al Hilal ឈ្នះពានកំពូលតំបន់អាស៊ីលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប

(ជប៉ុន)៖ ក្លិបបាល់ទាត់មកពីព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត Al Hilal ក្លាយជាម្ចាស់ជើងឯកក្លិបកំពូលប្រចាំតំបន់អាស៊ី ២០១៩​(AFC Champion League 2019) បន្ទាប់ពីឈ្នះក្លិបជប៉ុន Urawa Red Diamond ២ទល់នឹង០ជើងទី២ វគ្គផ្តាច់ព្រ័ត្រម្សិលមិញ។

ដោយឈ្នះជើងទី១ ១ទល់នឹង០ដែរហើយនោះ លេងតង់ទី២បាន២៩នាទីភ្ញៀវ Al Hilal ផ្តើមនាំមុខដោយគ្រាប់បាល់កីឡាករ Salem Al Dawsari មុនពេលកីឡាករបារាំង  Bafetimbi Gomis បន្ថែមគ្រាប់ទី២នៅចុងម៉ោង។

នេះជាលើកដំបូងហើយដែលក្លិបមានមូលដ្ឋាននៅទីក្រុង Riyadh មួយនេះឈ្នះពានាំ AFC Champion League ក្នុងប្រវត្តិសាស្ត្រិក្លិប។ ក្នុងនាំនាមជើងឯក Al Hilal ទទួលបានប្រាក់រង្វាន់ ៣ ០០០ ០០០ ដុល្លារសហរដ្ឋអាមេរិក៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង