សម្តេចតេជោ ហ៊ុន សែន ​កោតសរសើរសមត្ថភាពគ្រូពេទ្យ ​និងបុគ្គលិកមន្ទីរពេទ្យកាលម៉ែតទាំងអស់ ​ក្រោយពីបានកំដរមាតាក្មេកបីថ្ងៃរួចមក​

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអរគុណ និងកោតសរសើរសមត្​ថភាពគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យកាលម៉ែតទាំងអស់ ក្រោយពីបានកំដរមាតាក្មេកបីថ្ងៃរួចមក។

តាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសរសេររៀបរាប់ថា៖ «បីថ្ងៃរួចមកហើយដែលខ្ញុំមកកំដរម្តាយក្មេកខ្ញុំនៅមន្ទីរពេទ្យកាលម៉ែត ដែលខ្ញុំពិនិត្យឃើញថាមន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាលជូនប្រជាជន ប៉ុន្តែមន្ទីរពេទ្យក៍ដូចជាក្រសួងសុខាភិបាលខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អាគារថ្មី និងទិញសម្ភារៈសម្រាប់បំពាក់ទាំងអាគារថ្មីនិងអាគារដែលមានរួចមកហើយ»។

«ថ្ងៃនេះខ្ញុំសម្រេចបញ្ចេញថវិការរដ្ឋចំនួន៣០លានដុល្លាដើម្បីបន្តកសាងអាគារកំពស់១២ជាន់ដែលមន្ទីរពេទ្យបានសាងសង់បាន១៧ភាគរយរួចមកហើយក្នុងតម្លៃ៣៩លាន៧សែនដុល្លា»។

សម្តេចតេជោ ហ៊ុន សែនបន្តថា សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំងនៅអាគារថ្មី និងអាគារចាស់ខ្ញុំបានចលនា សប្បុរសជនចូលរួមជួយដល់ជិវិតមនុស្សបានថវិកាចំនួន ៥៣លានដុល្លាគិតត្រឹមម៉ោង​៤ល្ងាចថ្ងៃ២៤វិច្ឆកា២០១៩នេះដែលសង្ឃឹមថានឹងមានសប្បុរសជនចូលរួមបន្ថែមទៀតដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែតឱ្យក្លាយទៅជាមន្ទីរបង្អែករបស់ជាតិកម្ពុជាយើង។

ជាមួយគ្នានេះ សម្តេចប្រមុខរាជរដ្ឋាភិបាល សូមអរគុណចំពោះសប្បុរសជនដែលបានចូលតាមការអំពាវនាវរបស់សម្តេចតាមពាក្យស្លោក (បរិច្ចាកដើម្បីជួយដល់ជិវិតមនស្ស) និងសូមអរគុណនិង​កោតសសើរចំពោះវេជ្ចបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញនិងបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ
និងប្រកបដោយវិជ្ជាជីវៈខ្ពស់។

សម្តេចតេជោបន្តថា «បើទោះជាជីវិតម្តាយក្មេកខ្ញុំដែលកំពុងស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់វិវត្តទៅកាន់ស្ថានភាពបែបណាក៍ដោយក៍ពួកយើងខ្ញុំជាកូនជាចៅ ចៅទួតអស់ចិត្តដែរព្រោះបើមិនមានគ្រូពេទ្យខ្មែរដ៏ពូកែជួយទាន់ពេលវេលាទេម្លេះសមម្តាយក្មេកខ្ញុំបានលាចាកលោកនេះតាំងពីថ្ងៃម្សិល​មិញ​មកម្លេះព្រោះនៅឯគេហដ្ឋានរបស់ខ្ញុំបានរៀបចំរួចរាល់ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំតែដោយ​សារភាពជំនាញរបស់គ្រូពេទ្យនោះហើយដែលធ្វើឱ្យម្តាយក្មេកខ្ញុំបន្តរស់នៅជាមួយកូនចៅមួយរយៈទៀត»៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង