TOP NEWS: សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ថវិកា៣០លានដុល្លារ​ ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែត​ ឱ្យក្លាយទៅជាមន្ទីរ​បង្អែក​​របស់​ជាតិ​

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបញ្ចេញថវិការរដ្ឋចំនួន ៣០​លាន​ដុល្លារ ដើម្បីបន្តកសាងអាគារកំពស់១២ជាន់ ដែលមន្ទីរពេទ្យបានសាងសង់បាន១៧ភាគរយរួចមកហើយក្នុងតម្លៃ៣៩លាន៧សែនដុល្លា។

ការសម្រេចផ្តល់ថវិកាដល់មន្ទីរពេទ្យកាលម៉ែត ខណៈមន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យ និងព្យាបាលជូនប្រជាជនប៉ុន្តែមន្ទីរពេទ្យក៍ដូចជាក្រសួងសុខាភិបាលខ្វះលទ្ធភាពខាងថវិកា សម្រាប់ការសាងសង់អាគារថ្មីនិងទិញសម្ភារៈសម្រាប់បំពាក់ទាំងអាគារថ្មីនិងអាគារដែលមាន
រួចមកហើយ។

សម្តេចតេជោបន្តថា «សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំងនៅអាគារថ្មីនិងអាគារចាស់ខ្ញុំបានចលនាសប្បុរសជនចូលរួមជួយដល់ជិវិតមនុស្សបានថវិកាចំនួន៥៣លានដុល្លាគិតត្រឹមម៉ោង៤ល្ងាចថ្ងៃ២៤​វិច្ឆកា​២០១៩នេះ ដែលសង្ឃឹមថា នឹងមានសប្បុរសជនចូលរួមបន្ថែមទៀត ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែតឱ្យក្លាយទៅជាមន្ទីរបង្អែករបស់ជាតិកម្ពុជាយើង»។

ជាមួយគ្នានេះ សម្តេចតេជោ សូមអរគុណចំពោះសប្បុរសជនដែលបានចូលតាមការអំពាវនាវរបស់សម្តេចតាមពាក្យស្លោក(បរិច្ចាកដើម្បីជួយដល់ជិវិតមនុស្ស) និងសូមកោតសសើរចំពោះវេជ្ជបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញ និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈខ្ពស់៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង