ក្រុមកម្ពុជា បានត្រឹមលេខ៣ស្ទួនជាមួយបារាំង ខណៈឡាវឡើងទៅវគ្គផ្តាច់ព្រ័ត្រទាំងពីរក្រុម យុវជន និងនារី

(ភ្នំពេញ)៖ ក្រុមកម្ពុជាទី១ ដែលមានវីរកីឡាការិនី កែ ឡេង ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតប៉េងតង់ជើងឯកពិភពលោកយុវជន និងស្ត្រី ២០១៩​ នៅកម្ពុជា ក្រោយចាញ់ឡាវ ៦ទល់នឹង១៣ព្រឹកថ្ងៃសៅរ៍នេះនៅទីលានប៉េតង់ពហុកីឡដ្ឋានជាតិ។

វគ្គផ្តាច់ព្រ័ត្រ ក្រុមកីឡាការិនី ឡាវ ត្រូវជួបជាមួយក្រុមប្រទេសថៃ ដែលបានទម្លាក់បារាំងក្នុងលទ្ធផល ១៣ទល់នឹង២ នៅរសៀលថ្ងៃនេះ។

តាមរយៈនេះ ក្រុមកម្ពុជា និងបារាំង ទទួលបានមេដាយសំរឹទ្ធ ក្នុងនាមក្រុមលេខ៣ស្ទួន។

ចំនែកការប្រកួតយុវជន ៣ទល់នឹង៣ ក្រុមឡាវ បានបំបាក់អេស្ប៉ាញ ១៣ទល់នឹង៧ ឡើងទៅជួបបារាំង ដែលបានទម្លាក់ ១៣ទល់នឹង៨ វេលាម៉ោង ២និង០០នាទីថ្ងៃនេះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង