ព្រឹកនេះ ក្រុមវីរកីឡាការិនី កែ ឡេង ជួបជាមួយឡាវ ដែលបានទម្លាក់កម្ពុជាក្រុម២

(កម្ពុជា)៖ កម្ពុជាក្រុមទី១ ដែលមានម្ចាស់ជើងឯកពិភពលោក៤សម័យជាប់គ្នា កែ ឡេង អ៊ុក ស្រីមុំ អ៊ុន ស្រីយ៉ា វាយបកតាមពីក្រោយយកឈ្នះក្រុមវៀតណាម ក្នុងវិញ្ញាសា ៣នាក់ទល់នឹង៣នាក់នារី នៃការប្រកួតប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រី២០១៩ល្ងាចម្សិលមិញ។

ក្នុងការប្រកួតដែលចំណាយពេលជាង១០០នាទី កម្ពុជាក្រុមទី១ ឈ្នះវៀតណាមក្នុងលទ្ធផល ១៣ទល់នឹង១០។ ចំនែកកម្ពុជាក្រុម២ ដែលមានកីឡាការិនី ស៊្រាង សុរ៉ាឃីម ដួង ឌីណា ធ្លាក់ពីការប្រកួត បន្ទាប់ពីចាញ់ក្រុមឡាវ ៤ទល់នឹង១៣។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលលេងនៅព្រឹកនេះម៉ោង ៩និង៣០នាទី កម្ពុជាក្រុម១ ប្រកួតជាមួយឡាវ និងថៃដែលបានបំបាក់ទុយនីស៊ី ១៣ ទល់នឹង០ ប្រកួតជាមួយបារាំងក្រុម១ ដែលឈ្នះហូឡង់ ១៣ទល់នឹង ១៣ទល់នឹង៣។

ចំនែកការប្រកួតយុវជនដែលលេងនៅម៉ោង ៨ព្រឹកនេះ ក្រុមយុវជនថៃ ដែលឈ្នះម៉ាដាហ្កាស្កា ប្រកួតជាមួយយុវជនបារាំងដែលទម្លាក់ម៉ារ៉ុក និងឡាវ ដែលបានបំបាក់អ៊ីតាលី ១៣ទល់នឹង៦ ប្រកួតជាមួយ អេស្ប៉ាញដែលបានយកឈ្នះយុវជនកម្ពុជា ១៣ទល់នឹង៧។

តាមរយៈនេះឃើញថា ថៃ និងឡាមានឱកាសច្រើនឈ្នះមេដាយមាស និងបើដាយប្រាក់ពិភពលោក បើក្រុមរបស់ទាំងពីរនេះឡើងទៅវគ្គវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតប៉េតង់ជើងឯកពិភពលោក យុវជន និងនារី ២០១៩ ដែលមានក្រុមចូលរួម៨០ មកពី៤៩ប្រទេស នឹងបញ្ចប់នៅល្ងាចនេះ បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី១៩ ខែវិច្ឆិកា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង