ឱកាសពិសេស! ពីVista Condo ផ្តល់រំលស់100% ដល់អតិថិជនដែលអាចចូលរស់នៅបានភ្លាមៗ ក្រោយសម្ភោធជាផ្លូវការ

(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ លោក គង់ គឹមហុង នាយកប្រតិបត្តិក្រុមហ៊ុនបុរីវីឡាទួលសង្កែ បានថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជនទាំងឡាយដែលបានគាំទ្រគម្រោងVista និងគម្រោងដ៏ទៃទៀតរបស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះដើម្បីអបអរការសម្ពោធសាកល្បងដាក់អោយប្រើប្រាស់អាងហែលទឹក ខ្លឹបហាត់ប្រាណ ហាងកាហ្វេនៅក្នុងVista Condo ។

ក្នុងឱកាសដ៏ពិសេសនេះ លោក ភី នីដូណា នាយកផ្នែកលក់និងទីផ្សារ ក៏បានប្រកាសការផ្តល់ជូនពិសេសដោយអតិថិជនអាចរំលស់១០០%ជាមួយក្រុមហ៊ុនផ្ទាល់ ហើយថែមទាំងអាចចូលរស់នៅបានភ្លាមៗទៀត។

សូមបញ្ជាក់ថា Vista Condo បានបញ្ចប់ការសាងសង់ថ្មីៗនេះ​ ជាមួយទំហំបន្ទប់ធំទូលាយចាប់ពី53.3ម៉ែត្រការ៉េ ហើយអតិថិជនអាចទទួលបានប្លង់រឹងភ្លាមៗទៀតផង។ វិធីបង់ប្រាក់មានច្រើនជម្រើស រួមមានការរំលស់ជាមួយក្រុមហ៊ុនផ្ទាល់ រឺធនាគារ ដែលការបង់ប្រាក់ងាយស្រួល អាចរំលស់បានចាប់ពី$335ក្នុងមួយខែតែប៉ុណ្ណោះ។

ចំណែកទីតាំងVista Condo គឺស្ថិតក្នុងតំបន់សក្តានុពលដែលចុះពីផ្លូវជាសុផារ៉ាត្រឹមតែ200ម៉ែត្រប៉ុណ្ណោះ ដែលអាចអោយអតិថិជនធ្វើដំណើរត្រឹមតែ៧នាទី ពីផ្សារទំនើបTK Avenue រឺ៦នាទី ពីផ្សារAEON Sen Sok។

ការវិវឌ្ឍន៍ខ្លួន និងភាពជោគជ័យយ៉ាងខ្លាំងរបស់ក្រុមហ៊ុន បុរីវីឡាទួលសង្កែ ក្នុងរយៈពេល20ឆ្នាំនេះ គឺដោយសារទីតាំងអភិវឌ្ឍគម្រោងនីមួយៗ មានសក្តានុពល តម្លៃអចលនទ្រព្យមានកំណើនយ៉ាងឆាប់រហ័សដែលផ្តោតជាសំខាន់ទៅលើគុណភាពសំណង់ដែលមានស្តង់ដាខ្ពស់បំផុត។​

សម្រាប់ព័ត៌មានបន្ថែមអំពីទីតាំងVista Condoសូមទំនាក់ទំនងមកតាមរយៈទូរសព្ទ័លេខ : 085 880 883 សូមអរគុណ។

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង