​បន្ទប់សង្គ្រោះទារក និងកុមារ​ នៅមន្ទីរពេទ្យគន្ធបុប្ផា​ ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​

(ភ្នំពេញ)៖ បន្ទប់សង្គ្រោះទារក និងកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅ​​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមវត្តមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ​និង​ជាប្រធានក្រុមប្រឹក្សាបរធន​បាលមូលនិធិគន្ធបុប្ផាកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា បានចូលរួមឧបត្ថម្ភក្នុងការបំពាក់សម្ភារៈវិជ្ជសាស្ត្រ ក្នុងគោលដៅចូលរួមបន្តការលើកកម្ពស់សុខុមាលភាព និងផ្តល់នូវស្មាមញញឹមដល់កុមារកម្ពុជា។

ក្នុងនោះដែរ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៍បាននាំនូវថវិកាចំនួន ៨៣៦ ១៣៨ ដុល្លារអាមេរិក ដែលបាន​មកពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់អង្គរប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីចូលរួមធានានូវការចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទិរពេទ្យផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង