អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារស្នើដល់អាជ្ញារធរ ក្រោយពេលលោក ករុណា ពេជ្រ ត្រូវបានមនុស្ស៥នាក់ ស្ទាក់រថយន្ត និងធ្វើសកម្មភាពគប់កញ្ចក់ឡាន

(ភ្នំពេញ)៖ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលគេស្គាល់ថា ជាប្រធានសមាគមន៍សិល្បៈខ្មែរ និងជាតារាសម្តែងស្រីមានឈ្មោះល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជា បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា”ហ៊ឹមមួយរយៈនេះសំបូរករណីនេះណាស់ អាជ្ញារធរតាមតំបន់គួរពង្រឹង សន្តិសុខជូនប្រជាពលរដ្ឋអោយបានច្រើនផង។ បើឃើញព័ត៍មាន មានករណីកើតឡើងនៅតំបន់ណាអាជ្ញាធរ តំបន់នោះគួរពង្រឹងនិងចុះសើបអង្កេតតំបន់នោះផង”៕

ការលើកឡើងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា គឺក្រោយពេលដែលលោក ករុណា ពេជ្រ តារាច្រៀងល្បីឈ្មោះមួយរូប បានជួបប្រទះផ្ទាល់ខ្លួននៅករណីមនុស្ស៥នាក់ ដែលបានស្ទាក់រថយន្ត និងធ្វើសកម្មភាព គប់កញ្ចក់ ឡានរបស់លោក។ តាមពិតទៅ រឿងនេះគឺកើតឡើងចំពោះលោក ករុណា ពេជ្រ តាំងពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩មកម្លេះ ហើយក៍មានការល្បីល្បាញខ្លាំងនៅក្នុងបណ្តាញសង្គមផងដែរ ទើបតែអ្នកនាង ចន ច័ន្ទ លក្ខិណា បើកកកាយជាថ្មីតែប៉ុណ្ណោះ ដោយអ្នកនាងបានស៊ែររឿងរបស់លោក ករុណា ពេជ្រ ដើម្បីស្នើដល់ អាជ្ញារធរមានសមត្ថកិច្ចនៅតាមដំបន់នានាក្នុងរាជធានីភ្នំពេញ មានវិធានការទៅលើករណីអសន្តិសុខទាំងនេះ។

សូមរំលឹកថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺមានករណីមនុស្សចំនួន៥នាក់ បានព្យាយាមស្ទាក់រថយន្ដរបស់លោក ករុណា ពេជ្រ  ដើម្បីបម្រុងនឹងធ្វើការប្លន់ ប៉ុន្ដែរូបលោកក៏បានជិះគេចចេញពីកន្លែងនោះ ហើយក៏ត្រូវបានពួកក្រុមចោរនោះ យកដុំថ្មមួយដុំយ៉ាងធំ គប់មកលើកញ្ចក់រថយន្ដរបស់លោកតែម្ដង។ ដែលហេតុការណ៏ មួយនេះបានកើតស្ថិតនៅត្រង់ចំណុចផ្លូវតូចៗ​ ជិតផ្សារដីហុយ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំ ពេញ។ គេសង្កេតឃើញថា ក្នុងមួយរយៈកាលនេះ បញ្ហាអសន្តិសុខក្នុងដំបន់មួយចំនួនក្នុងរាជធានៅភ្នំពេញ ហាក់កើតមានច្រើនករណី ដូចជាបញ្ហាគ្រឿងញៀន ក្មេងទំនើង ចោរបន្លំឯកសណ្ឋានជាបូលីសជាដើម។

ស្របទៅនិងបញ្ហាអសន្តិសុខក្នុងដំបន់មួយចំនួនបានកើតឡើងយ៉ាងដូចនេះ ប្រជាពលរដ្ឋទូទាំងប្រទេសជា ពិសេសបងប្អូនដែលរស់នៅក្នុងរាជធានីភ្នំពេញ គឺបានសុំណូមពរ សូមអោយអាជ្ញារធរគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធមេត្តាជួយពង្រឹងសន្តិសុខ នៅដំបន់នានាមួយចំនួនដែលកើតមានករណីបែបនេះ ដើម្បីធ្វើយ៉ាងណា ធានាឲ្យបាននូវសុខសុវត្ថិភាពជូនពួកគាត់៕

(Swift News ពេជ្រ វុឌ្ឍា)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង