យុវជនកម្ពុជាក្រុម២ ឡើងទៅវគ្គ១/៨ ក្រោយឈ្នះបួនប្រកួតជាប់គ្នា ចំនែកក្រុម១ធ្លាក់ ក្នុងការប្រកួតប៉េតង់ជើងឯកពិភពលោក

(កម្ពុជា)៖ ក្រុមយុវជនកម្ពុជា “ក្រុមទី២” បានឡើងដល់វគ្គ១៦ក្រោយចុងក្រោយហើយ ក្រោយឈ្នះ៤
ប្រកួតជាប់គ្នាព្រឹកនេះ ទោះបីសល់មួយប្រកួតទៀតក៏ដោយ ក្នុងការប្រកួតប៉េតង់ជើងឯកពិភពលោក ២០១៩ លើកទី១៧ នៅរាជធានីភ្នំពេញ។ ចំនែកយុវជនកម្ពុជាទី១ ធ្លាក់ពីការប្រកួតនេះ ក្រោយ៤ប្រកួត ឈ្នះមួយ និងចាញ់បីប្រកួត។

ក្រុមយុវជនកម្ពុជាទី១ ដែលមានកីឡាករឃុន លីហ័រ ឃួន លីហ័រ, ភាព វ៉ាឃីម, កុយ សុភ័ក្ត្រា និងគង់ កែវសុខាន់ បើកការប្រកួតជុំទី១ឈ្នះឡេតូនី ១៣ ទល់០ ជុំទី២ឈ្នះស្វីស ១៣ ទល់នឹង១០ ជុំទី៣ឈ្នះអេស្ប៉ាញ ១០ទល់នឹង៧ និងជុំទី៤ឈ្នះឡាវ ៩ទល់នឹង៨។ ចំនែកជុំទី៥ដែលត្រូវលេងនៅម៉ោង ១១ខាងមុខ កម្ពុជា ក្រុម២ត្រូវជួបថៃ ចំនែកក្រុម១ប្រកួតបង្គ្រប់កិច្ចជាមួយឡេតូនី។

ចំណាត់ថ្នាក់បណ្តោះអាសន្នក្រោយលេងបាន៤ជុំ យុវជនថៃលេខ១ កម្ពុជា២ លេខ២ ឡាវ លេខ៣ បារាំងលេខ៤ ម៉ាក៉រ៉ុកលេខ៥ ប៉ូឡូញលេខ៦ ម៉ាដាហ្កាស្កាលេខ៧ បែលហ្ស៊ិកលេខ៨ អេស្ប៉ាញលេខ៩ ស្វីលលេខ១០ អ៊ីតាលីលេខ១១ ម៉ូណាកូលេខ១២ អាល្លឺម៉ង់លេខ១៣ ទួកគីលេខ១៤ សាធារណរដ្ឋឆែកលេខ១៥ និងលេខ១៦ ប្រទេសដាណឺម៉ាក។

វគ្គ១៦ក្រុមចុងក្រោយលេងនៅរសៀលថ្ងៃនេះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង