ដឹងទេថា លោក ណុប បាយ៉ារិទ្ធ មានសង្សារឬនៅ? តើលោកមានអាយុប៉ុន្មានហើយ ក្នុងឆ្នាំ២០១៩នេះ?

(ភ្នំពេញ)៖ លោក ណុប បាយ៉ារិទ្ធ ដែលត្រូវបានមហាជនស្គាល់ថា ជាតារាចម្រៀងល្បីឈ្មោះ និងចាស់វស្សាប្រចាំ ផលិតកម្មរស្មីហង្ស ដែលបានឈរជើងនៅលើវិថីសិល្បៈអស់រយៈពេលជាង១០ឆ្នាំមកហើយ គិតមកដល់ឆ្នាំ ២០១៩នេះ លោកគឺមានអាយុ៣៨ឆ្នាំហើយ ប៉ុន្តែសម្រស់របស់លោកនៅតែក្មេងខ្ចីដដែល។

ជុំវិញចម្ងល់រឿងស្នេហា ថាមានសង្សារ ឬមិនមាន មានប្រពន្ធ ឬអត់? ចំពោះតារារូបនេះ គឺមិនធ្លាប់មានលេចឮ ដំណឹងរឿងស្នេហាជាមួយនារីណាម្នាក់ជាសាធារណៈឡើយ បើទោះបីជាលោកមានវ័យកាន់តែច្រើនក៏ដោយ។

តារាចម្រៀងល្បីឈ្មោះ សម្បុរសស្រស់ រូបសង្ហាលោក ណុប បាយ៉ារិទ្ធ កើតនៅថ្ងៃទី ១​៦ សីហា ១៩៨១ ទីកន្លែងកំណើតនៅរាជធានីភ្នំពេញ ដោយមានឪពុកជាប្រធានគ្រប់គ្រងផ្នែកសិល្បៈនៅក្រសួងវប្បធម៌ និងម្តាយគឺជាអ្នកនិពន្ធ។

តាមប្រភពព័ត៌មានក្នុងស្រុកដែលSwift News បានដឹង គឺកាលពីកុមារភាព លោក ណុប បាយ៉ារិទ្ធ មិនសូវចេះនិយាយច្រើន លេងសើចច្រើននោះទេ  ប៉ុន្តែលោកគឺជាកុមារឧស្សាហ៍រៀនសូត្រ និងចូលចិត្តវិស័យសិល្បៈជាខ្លាំង  ទើបជាហេតុធ្វើអោយគ្រួសាររបស់លោក តែងតែជំរុញឱ្យទៅច្រៀងនៅក្នុងកម្មវិធីផ្សេងៗ ដើម្បីឱ្យស្គាល់គេឯងបានច្រើន។

ទាក់ទងទៅនិងការសិក្សារៀនសូត្រវិញ លោក ណុប បាយ៉ារិទ្ធ បានបញ្ចប់សញ្ញាបត្របាក់ឌុបនៅក្នុងឆ្នាំ១៩៩៨ ហើយបានបន្តការសិក្សានៅវិទ្យាស្ថានជាតិគ្រប់គ្រងផ្នែកទីផ្សារ។ (Swift News ពេជ្រ វុឌ្ឍា)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង