អភិបាលស្រុកវ័យក្មេងបំផុសគំនិត«ផ្ទះមួយ អំពូលមួយ» ក្នុងស្រុកបន្ទាយស្រី

(សៀមរាប) ៖លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលត្រូវបានគេស្គាល់ថា ជាអភិបាលស្រុកដែលមានវ័យក្មេង មួយ បានបំផុសគំនិតមួយតាមរយៈផេកហ្វេសបុកផ្ទាល់ខ្លួនដោយទទួលបានការគាំទ្រយ៉ាងលើសលុបពីមហាជននៅលើ បណ្តាញសង្គម។

តាមរយៈផេក ឈ្មោះ ឃឹម ហ្វីណង់ – Khim Finan ( https://www.facebook.com/ឃឹម-ហ្វីណង់-Khim-Finan-101285121293206/ ) លោកអភិបាលស្រុកបន្ទាយស្រី
បានរៀបរាប់យ៉ាងដូច្នេះថា ៖

« #សាកគិតលេង
បន្ទាយស្រីមានប្រហែល១ម៉ឺនខ្នងផ្ទះ។ ប្រសិនបើមានយុទ្ធនាការគៀងគរអោយផ្ទះនីមួយៗ មានអំពូលភ្លើងសំរាប់បំភ្លឺនៅ ពេលយប់មួយ នៅមុខរបងផ្ទះរៀងៗខ្លួន ហើយយើងធ្វើវាបានស្រុះគ្នា ព្រមគ្នា គ្រប់ផ្ទះ គ្រប់ភូមិ គ្រប់ឃុំ ទូទាំងស្រុក ប្រហែលជាសុវត្ថិភាពភូមិឃុំអាចនឹងបានល្អប្រសើរជាងមុន ហើយគ្រោះថ្នាក់ចរាចរណ៍ក៏ប្រហែលជាអាចត្រូវបាន កាត់បន្ថយដែរ។
តើយើងគួរធ្វើដូចម្តេចទើបអាចសំរេចបានគោលបំណងនេះ? អ្នកណាខ្លះពាក់ពន្ធ័និងគួរចូលរួម? មានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ? គួរដាក់ឈ្មោះអី? 🤔 💭 💡»៕ SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង