TOP NEWS: ទីបំផុត សម រង្ស៊ី និង មូរ សុខហួរ ចាកចេញពីម៉ាឡេស៊ីយ៉ាងសោះអង្គើយ និងបរាជ័យយ៉ាងអាម៉ាស់

(កូឡាឡាំពួរ): នៅថ្ងៃទី១៣​​​ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានសេចក្តីរាយការណ៍ថា ទណ្ឌិត សម រង្ស៊ី និង មូរ សុខហួរ បាននាំគ្នាចាកចេញពីម៉ាឡេស៊ី យ៉ាងសោះអង្គើយ និងបរាជ័យយ៉ាងអាម៉ាស់ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា ពួកគេធ្វើដំណើរផ្សងព្រេងទៅទីណាពិតប្រាកដឡើយ។

យោងតាមសេចក្តីរាយការណ៍បឋម ដែល Swift News ទើបទទួលបានជាមួយនឹងរូបថត បង្ហាញពីដំណើរចាកចេញពីព្រលានយន្តហោះកូឡាឡាំពួរ បានឲ្យដឹងថា ជនបរាជ័យទាំងពីរនាក់នេះ មានទឹកមុខសោះកក្រោះ​​​ ហើយមិនមានអ្នកកាសែត ឬអ្នកហែហមជូនដំណើរឡើយ។

សេចក្តីរាយការណ៍ដដែល បានឲ្យដឹងទៀតថា​​​​​​ ទណ្ឌិត សម រង្ស៊ី ដែលបានធ្វើដំណើរពីប្រទេសបារាំង មកកាន់ប្រទេសម៉ាឡេស៊ី គឺមិនទទួលជ័យជម្នះអ្វីឡើយ ក្រៅតែពីការនិយាយច្រំដែលៗ នៅចំពោះមុខអ្នកសារព័ត៌មានមួយចំនួន ជាពិសេស នៅចំពោះមុខអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី។

ចំណែកប្រភពច្បាស់ការណ៍ បានឲ្យ Swift News ដឹងថា ទណ្ឌិត សម រង្ស៊ី ដែលពឹងពាក់ឲ្យក្រុមបក្សប្រឆាំងម៉ាឡេស៊ី សរសេរលិខិតអញ្ជើញខ្លួនមកកាន់ក្រុងកូឡាឡាំពួរ ដើម្បីជាលេសតតាំងនូវដង្ហើមចុងក្រោយ បន្ទាប់ពីផែនការ ៩ វិច្ឆិកា ត្រូវបរាជ័យ ហើយក៏ជាលេសសម្រាប់បោកសកម្មជនរបស់ខ្លួន ដែលនៅទីបំផុតបានត្រឹមតែផ្តល់ការសម្ភាសន៍ជាមួយវិទ្យុផ្កាប់មុខ អាស៊ីសេរី និងសម្តែងនៅមុខកាមេរ៉ាទូរទស្សន៍មួយចំនួនតែប៉ុណ្ណោះ។

ប្រភពដដែលបានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី មិនមានសេចក្តីក្លាហានសូម្បីតែបន្តិច ដើម្បីធ្វើដំណើរវិលត្រឡប់មកកម្ពុជាទេ តែផ្ទុយទៅវិញ ក៏សម្រេចចិត្តនាំគ្នាចាកចេញពីម៉ាឡេស៊ី ដោយនាំយកទៅជាមួយនូវក្តីអាម៉ាស់​​​ ដែលមិនអាចបំភ្លេចបាន។

សរុបសេចក្តីមក ផែនការរបស់ទណ្ឌិត សម រង្ស៊ី ចង់ប្លន់ស្នាព្រហស្ថជាប្រវត្តិសាស្ត្ររបស់ព្រះករុណា ព្រះមហាវីវក្សត្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងចង់ផ្តួលរំលំព្រះរាជបល្ល័ង្គ គឺមិនអាចទៅរួច។ ដូច្នេះ ផែនការដែលទណ្ឌិត សម រង្ស៊ី ចង់ប្លន់ស្នាព្រហស្ថសម្តេចតា នរោត្តម សីហនុ ត្រូវបរាជ័យទាំងស្រុង ហើយបរាជ័យនេះនឹងធ្វើឲ្យតួនាទីទណ្ឌិត សម រង្ស៊ី នៅក្នុងខ្មោចបក្សសង្គ្រោះជាតិត្រូវតែបញ្ចប់ ជាពិសេសេ វាបង្ហាញឲ្យឃើញថា សកម្មភាពរបស់ក្រុមបក្សប្រឆាំង គឺបានមិនផ្តល់លទ្ធផលអ្វីឡើយ។

ចំណែកអ្នកវិភាគនយោបាយ បានលើកឡើងថា ដំណើរទណ្ឌិត សម រង្ស៊ី ចាកចេញពីក្រុងកូឡាឡាំពួរ​​​ គឺជាដំណើររកកោះត្រើយមិនឃើញ ក្រៅតែពីការងាររញ៉រញ៉ៃ ព្រោះត្រូវដោះស្រាយការងារផ្ទៃក្នុងរបស់ខ្លួន ចំពោះផែកការបរាជ័យ ៩ វិច្ឆិកា។

​សូមរំឭកថា​​​ ទណ្ឌិត សម រង្ស៊ី បានបរាជ័ក្នុងការធ្វើដំណើរ​ពី​ប្រទេស​បារាំង មក​កម្ពុជា ដើម្បី​ដឹកនាំ​រដ្ឋប្រហារ តាម​អ្វីដែល​មេ​ឧទ្ទាម​នេះ ប្រកាសថា ធ្វើឡើង​តាមរយៈ​អំណាច​ប្រជាជន​ ដោយសារ កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាសមិន​អនុញ្ញាត​ឲ្យ​ទណ្ឌិតរូបនេះចូល និង​ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ធ្វើ​នយោបាយ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ឡើយ​។

ចំណែក លោកស្រី មូរ​​​ សុខហួរ កាលពីព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រូវបាននគរបាលអន្តោប្រវេសន៍​ម៉ាឡេស៊ីឃាត់ខ្លួន​ ក្រោយពីបាន​គេច​ចេញពី​ប្រទេស​ឥណ្ឌូនេស៊ី ដោយសារ​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​ឥណ្ឌូនេស៊ី ចាប់ខ្លួន​ បន្ទាប់ពីគេដេញរម៉ាំងរម៉ោក មិនឲ្យចូលទឹកដីថៃ។

ក្រោយមកនាយកដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលរបស់លោកកំពុងត្រៀមបណ្តេញលោកស្រី មូរ សុខហួរ ទៅកាន់ប្រទេសទី៣ ណាមួយ នាពេលឆាប់ៗនេះ។

លោក មហាធៀ មហាម៉ាត់ បានមានប្រសាសន៍ដូច្នេះថា «គោលការណ៍រួមរបស់យើង ជាពិសេសនៅក្នុងសហគមន៍អាស៊ាន ដែលជាទូទៅ គឺយើងមិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ»។

លោកបានបញ្ជាក់បន្ថែមថា «យើមិនអនុញ្ញាតឲ្យពួកគេ (ក្រុមឧទ្ទាម សម រង្ស៊ី) ប្រើប្រាស់ទឹកដីម៉ាឡេស៊ី ជាមូលដ្ឋាន ដើម្បីប្រឆាំងនឹងប្រទេសដទៃឡើយ។ យើចង់បណ្តេញអ្នកស្រី ( មូរ សុខហួរ) ដែលឥឡូវយើងកំពុងព្យាយាមរកប្រទេសទី៣ណាមួយ ដែលអាចទទួលយកគាត់»។

​តាមសេចក្តីរាយការណ៍​នានា បានបានបង្ហា​ញ​ថា យ៉ាងហោចណាស់ អតីត​សកម្មជន​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ៤៨​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​ពួកគេ​ទាំងនោះ បាន​ចូលរួម​គំនិត​ក្បត់ ជាមួយ​សមរង្ស៊ី ក្នុង​បំណង​ប្រមូលផ្តុំ ធ្វើ​រដ្ឋប្រហាររដ្ឋាភិបាល តាម​ការអំពាវនាវរ​បស់​មេ​ឧទ្ទាម សម រង្ស៊ី​៕

 

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង